ទីក្រុងហាណូយចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាមួយទីក្រុងនានាជុំវិញពិភពលោក

(VOVWORLD) - នាយប់ថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិ ការ ប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញចូលរួមកិច្ចប្រជុំអនឡាញថ្នាក់អភិបាលក្រុងក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលសកលនៃទីក្រុងនា នា ស្តីពីការរីករាលដាលជំងឺរាតត្បាត COVID-19។
ទីក្រុងហាណូយចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាមួយទីក្រុងនានាជុំវិញពិភពលោក - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung (ខាងស្តាំ) ចូលរួមកិច្ចប្រជុំអនឡាញថ្នាក់អភិបាលក្រុងក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលសកលនៃទីក្រុងនានា ស្តីពីការរីករាលដាលជំងឺរាតត្បាត COVID-19

កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងទីក្រុងចំនួន ៤២ នៅលើពិភពលោក ដែលត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់អភិបាលក្រុងសេអ៊ូល (កូរ៉េខាងត្បូង) លោក Park Won-soon។ នេះជាឱកាសសម្រាប់ទីក្រុងនានានៅលើពិភពលោក ចែករំលែកនូវអ្វីដែលទីក្រុងបានធ្វើ ក៏ដូចជាមេរៀនដ៏មានតម្លៃអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត  COVID-19 ផងដែរ។

នៅឯកិច្ចប្រជុំនេះ អភិបាលក្រុងសេអ៊ូល (កូរ៉េខាងត្បូង) លោក Park Won-soon បានសម្តែងនូវបំណងប្រាថ្នា ចង់បង្កើតបណ្តាញនៃកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅលើពិភពលោក ដើម្បីចែករំលែកនិងបង្កើតលក្ខខណ្ឌសម្រាប់បង្កើតវិធានការឆ្លើយតបរួមគ្នានិងទាន់ពេលវេលា ជាមួយនឹងជំងឺឆ្លងថ្មីដែលកំពុងលេចឡើង។

ធ្វើការចែករំលែកបទពិសោធន៍ជាមួយអភិបាលក្រុងនៅលើពិភពលោក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា ទីក្រុងហាណូយបានអនុវត្តន៍វិធានការតាមដានករណីសង្ស័យឆ្លងឬប៉ះពាល់និងករណីឆ្លងវីរុស SARS-CoV-2 យ៉ាងលំអិតនិងឆាប់រហ័ស រួមទាំងចាត់វិធានការដាក់នៅដាច់ដោយឡែកទាំងករណីប៉ះពាល់ផ្ទាល់ និងដោយប្រយោលផងដែរ។ ក្រៅពីនេះទីក្រុងហាណូយក៏ផ្តល់ព័ត៌មាននិងផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈនិងមានតម្លាភាពអំពីស្ថានភាពជំងឺ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា វិធានការយ៉ាងស៊ីជម្រៅនិងព្រមៗគ្នាទាំងនេះ គឺ ជាមូលដ្ឋានសំខាន់សម្រាប់ជោគជ័យរបស់វៀតណាមនិយាយរួមនិងទីក្រុងហាណូយនិយាយដោយឡែកក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ បណ្តាប្រទេសដែលចូលរួមបានអនុម័តលើសេចក្តីថ្លែងការណ៍រួមទីក្រុងសេ អ៊ូល ស្តីពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងCOVID-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ