ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

(VOVWORLD) - មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។
ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ - ảnh 1សន្និសីទសារព័ត៌មានស្ដីពីមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២។កម្មវិធីមានគោលបំណងលើកតម្កើងវប្បធម៌ប្រពៃណីរបស់ជាតិ រួមចំណែកបង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មករដ្ឋធានីហាណូយ។

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

នៅមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២គណៈកម្មាធិការរៀបចំបានរៀបចំស្តង់ចំនួន ៥០ ដោយមានពណ៌ចម្រុះជាច្រើន នៅតាមដងវិថី Dinh Tien Hoang។ គួរកត់សម្គាល់ថា កម្មវិធីសិល្បៈ និងការសម្តែង អាវផាយរបស់សមាគមន៍នារីទីក្រុងហាណូយនឹងជាការសម្តែងទ្រង់ទ្រាយធំដ៏គួរឲ្យទាក់ទាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ