ទីក្រុងហាណូយជំរុញពាណិជ្ជកម្មដោយ​ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយ​ទេសចរណ៍ និងវប្បធម៌

(VOVWORLD) - អបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី ( ១០ តុលា ១៩៥៤- ១០ តុលា ២០២៤) មជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុងហាណូយ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជននៃសង្កាត់ Bac Tu Liem រៀបចំពិព័រណ៍ជំរុញពាណិជ្ជកម្ម ដោយផ្សារភ្ជាប់នឹងការផ្សព្វផ្សាយទេសចរណ៍និងវប្បធម៌ក្នុងស្រុក Bac Tu Liem ។ 

ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីលានធំនៃសួនឧទ្យាន Hoa Binh ស្រុក Bac Tu Liem ទីក្រុងហាណូយ។

ទីក្រុងហាណូយជំរុញពាណិជ្ជកម្មដោយ​ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយ​ទេសចរណ៍ និងវប្បធម៌ - ảnh 1ភ្ញៀវទស្សនាទិញទំនិញនៅឯពិព័រណ៍នេះ។

ដោយមានស្តង់ទំនិញចំនួន ១០០ របស់អង្គភាពនិងអាជីវកម្មជិត ១០០ មកពីខេត្ត-ក្រុងចំនួន ៣២ នៅទូទាំងប្រទេស និងភូមិសិប្បកម្មប្រពៃណីក្នុងទីក្រុងហាណូយបានចូលរួមតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលឆ្នើម និងផលិតផលពិសេសក្នុងតំបន់ ផលិតផលកសិកម្មកែច្នៃ ទំនិញប្រើប្រាស់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ សិប្បកម្ម និងផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន... ក៏ដូចជាការផ្សព្វផ្សាយរូបភាពនៃវប្បធម៌និងប្រវត្តិសាស្ត្រក្នុងស្រុក។

ទីក្រុងហាណូយជំរុញពាណិជ្ជកម្មដោយ​ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយ​ទេសចរណ៍ និងវប្បធម៌ - ảnh 2បរិយាកាសតាំងបង្ហាញរថយន្ត និងម៉ូតូអគ្គិសនីរបស់ Vinfast ។

ពិព័រណ៍នេះក៏មានសកម្មភាពដូចជា៖ ការតាំងបង្ហាញផលិតផល; ការសម្តែងអាវផាយប្រពៃណី; សាកពិសោធន៍ផលិតផល; សកម្មភាពវប្បធម៌និងសិល្បៈប្រពៃណី។ ជាពិសេស ពិព័រណ៍ក៏មានបរិយាកាស៖ តាំងពិព័រណ៍ហ្វូស៊ីលរបស់សារមន្ទីរហ្វូស៊ីលហាណូយ; បរិយាកាសសៀវភៅ និងសកម្មភាពលេងកម្សាន្តសម្រាប់កុមារ; បរិយាកាសតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូអគ្គិសនី Vinfast និងក្រុមហ៊ុនម៉ូតូ Harley-Davidson ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ