ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ និងសុខុមាលភាពសង្គម” ឆ្នាំ២០២៣

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែតុលា នៅវិមានវប្បធម៌ការងារមិត្តភាពវៀតណាម-សូវៀត ទីក្រុង ហាណូយបានរៀបចំពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ និងសុខុមាលភាព សង្គម” ឆ្នាំ២០២៣។

 
ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ និងសុខុមាលភាពសង្គម” ឆ្នាំ២០២៣ - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ លោកស្រី Nguyen Lan Huong ទទួលការគាំទ្រ និងប្រគល់លិខិតថ្លែងអំណរគុណចំពោះបណ្ដាអង្គភាព។ (រូបថត៖ Van Diep/TTXVN)
ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានសង្កត់ធ្ងន់ថា ទីក្រុងតែងតែកំណត់ថា ការធានាសុខុមាលភាព សង្គម និងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ។ ក្នុងដំណាក់កាល ២០២២ - ២០២៥ ទីក្រុងហាណូយដាក់ចេញគោលដៅកាត់ បន្ថយចំនួនគ្រួសារក្រីក្រចន្លោះពី ២៥ដល់៣០% និងចំនួនគ្រួសារជិតបន្ទាត់ក្រីក្រ ១០% ក្នុងមួយឆ្នាំ; ខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០២៥ ទីក្រុងគ្មានគ្រួសារក្រីក្រជាស្ថាពរទៀតឡើយ។ លោក Tran Sy Thanh សង្ឃឹមថា៖ “បន្តលទ្ធផលដែលសម្រេចបាននោះ ខែសកម្មភាពកំពូល "ដើម្បីជនក្រីក្រ" ឆ្នាំ២០២៣ នឹងជាឱកាសដើម្បីទីភ្នាក់ងារ អង្គការ និងអាជីវកម្មនីមួយៗនៅក្នុងទីក្រុង និងប្រជាជនរដ្ឋធានី បន្តបង្ហាញពី "ស្មារតីមេត្តាករុណា” "ការស្រឡាញ់អ្នកដទៃដូច ស្រឡាញ់ខ្លួនឯង" តាមរយៈសកម្មភាពជាក់ស្តែង ការជួយឧបត្ថម្ភដល់ជនក្រីក្រ អ្នក ដែលមានស្ថានភាពលំបាក រួមដៃគ្នាអនុវត្តន៍គោលដៅជួយឧបត្ថម្ភនូវលំនៅដ្ឋាន សម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ; បង្កើតរបរចិញ្ចឹមជីវិត ជួយឲ្យជនក្រីក្រ មានជីវភាពប្រសើរឡើង និងឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេ”។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមទីក្រុងហាណូយបានបំផុសការឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ”; ប្រគល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ២៤៥ នៅទីក្រុង។ ជាពិសេស មូលនិធិ ដើម្បីជនក្រីក្រ ទីក្រុងហាណូយបានទទួលជំនួយជាទឹកប្រាក់ជាង ៥០ពាន់លានដុង (ជាង ២លានដុល្លារអាមេរិក) ពីទីភ្នាក់ងារ អង្គភាពអាជីវកម្ម និងបុគ្គលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ