ទីក្រុងហាណូយមានបំណងសហការជាមួយនូវែលសេឡង់លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស

(VOVWORLD) -នារសៀលថ្ងៃទី១១ខែមេសា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Doan Toan បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនូវែលសេ ឡង់ប្រចាំនៅវៀតណាម Wendy Mattews ដើម្បីផ្លាស់ប្តូរមតិជម្រុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ។
ទីក្រុងហាណូយមានបំណងសហការជាមួយនូវែលសេឡង់លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Doan Toan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោកស្រី Wendy Matt

នៅក្នុងជំនួបនេះ លោក Nguyen Doan Toan បានឲ្យដឹងថា ក្រុងហាណូយកំពុង ប្រឈមមុខជាមួយការសាកល្បងជាច្រើនក្នុងការការពារ បរិស្ថានធានាផ្លូវគមនាគមន៍ ការបំពុលបរិស្ថាននិងប្រភពទឹក ដោះស្រាយការងារធ្វើសម្រាប់ពលករ និងការជម្រុញ កំណើនសេដ្ឋកិច្ចជាដើម។ តាមនោះទីក្រុងហាណូយត្រូវការណាស់នូវបទពិសោធន៍របស់នូវែលសេឡង់ លើបណ្តាវិស័យពោលខាងលើ។

        ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត លោកស្រី Wendy Mattews បានឲ្យដឹងថា នូវែលសេឡង់ ជានិច្ចកាលមានបំណងរួមចំណែកទៅក្នុងការ អភិវឌ្ឍរបស់ទីក្រុងហាណូយ ក្នុងនោះ សង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិ បត្តិការលើវិស័យបណ្តុះបណ្តាលសំដៅអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ជូនទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ