ទីក្រុង Nha Trang ជាទីតាំងប្រព្រឹត្តការណ៍ដំបូងក្នុងឆ្នាំ APEC ២០១៧នៅវៀតណាម

ទីក្រុង Nha Trang ជាទីតាំងប្រព្រឹត្តការណ៍ដំបូងក្នុងឆ្នាំ APEC ២០១៧នៅវៀតណាម - ảnh 1
ទីក្រុង Nha Trang ជាទីតាំងប្រព្រឹត្តការណ៍ដំបូងក្នុងឆ្នាំ APEC ២០១៧នៅវៀតណាម

(VOV)_នាថ្ងៃទី១វិច្ឆិកា នៅទីក្រុង Nha Trang អនុរដ្ឋមន្ត្រីក្រសួង​ការ​បរទេស​វៀត ណាម លោក Nguyen Quoc Dung បានដឹកនាំក្រុមការងារជា​ដំណាង​អនុគណៈកម្មការ
នៃគណៈកម្មាធិការជាតិ  APEC២០១៧ មានជំនួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ គណៈ
កម្មាធិការប្រជាជនខេត្ត Khanh Hoa ស្ដីអំពីការ​ត្រៀមរៀបចំលក្ខណះនានាសំរាប់សន្និ
សីទ វែទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វីក ( APEC) ២០១៧ នៅវៀតណាម។

          រដ្ឋាភិបាលបានជ្រើសរើស ទីក្រុង Nha Trang ដើម្បីរៀបចំសន្និសីទមន្ត្រី​ជាន់ខ្ពស់
  APEC លើកទីមួយ (SOM1) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨កុម្ភះ ដល់ថ្ងៃទី​៣មិនាឆ្នាំ២០១៧
 ដោយមានកិច្ចប្រជុំទាំងតូចទាំងធំចំនួន៨០ ហើយមានអង្គ​សន្និសីទចំនួន២៥០០នាក់
ចូលរួម។ សន្និសីទនេះជាព្រឹត្តិការណ៍​ដំបូង ​សំរាប់ឆ្នាំ  APEC ២០១៧ នៅវៀតណាម។ ទ
ន្ទឹមនឹងនោះ នៅ Nha Trang នឹងប្រព្រឹត្តទៅសន្និសីទអនុរដ្ឋមន្ត្រី ហិរញ្ញវត្ថុ  APEC និង
សន្និសីទ​អភិបាលធនាគារជាតិ  APEC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ