ទីក្រុង Vung Tau ជាទីក្រុងថ្នាក់ទី១នៃខេត្ត Ba Ria Vung Tau
|
ទីក្រុង Vung Tau ( vungtaudulich.com) |
(VOV)_ នាថ្ងៃទី ២៤ សីហា នៅទីក្រុង Vung Tau ខេត្ត Ba Ria Vung Tau បានប្រព្រឹត្ត ទៅពិធីប្រកាសជាសាធារណះសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពី ការទទួលស្គាល់ ទីក្រុង Vung Tau ជាទីក្រុងថ្នាក់លេខ១ ចំណុះខេត្ត Ba Ria Vung Tau។ ថ្លែងមតិនៅពិធីនេះ លោក Nguyen Thien Nhan សមាជិកការិយាល័យ និងជាឧបនាយក
រដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា÷ ការដែលទីក្រុង Vung Tau ត្រូវបានទទួលស្គាល់ជា
ទិក្រុងថ្នាក់លេខ១នេះ បានចាត់ទុកជាការយកចិត្តទុកដាក់ និងការវាយតំលៃយ៉ាងខ្ពស់ របស់រដ្ឋាភិបាល ចំពោះរាល់លទ្ធផលដែលទទួលបានរបស់បក្សភាគ រដ្ឋអំណាចនិង ប្រជាជនទីក្រុង ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ។ ការក្លាយទៅជាទីក្រុងថ្នាក់ទី១ នឹង នាំមកនូវឱកាសងាយស្រួលជាច្រើន ដើម្បីទីក្រុង Vung Tau ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច
ពិសេសគឺសេដ្ឋកិច្ច សមុទ្រ តភ្ជាប់ជាមួយការធានាការពារប្រទេស និងសន្តិសុខតំបន់ ព្រំដែននិងលើ សមុទ្រ៕