ទីក្រុងVenice អាទិភាពសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌ជាមួយវៀតណាម

ទីក្រុងVenice អាទិភាពសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌ជាមួយវៀតណាម - ảnh 1
រូបភាព៖ Đức Hòa/Vietnam+


(VOVworld)-ក្នុងជំនួបធ្វើការនាពេលថ្មីៗនេះជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រ​ចាំ
នៅអ៊ីតាលី លោក Cao Chinh Thien នៅទីក្រុង Venice លោកស្រី Paola Mar សមាជិក
ក្រុមប្រឹក្សាទទួលបន្ទុកវិស័យទេសចរណ៍ក្រុង Venice បានអះអាងថា Venice ផ្តល់
អាទិភាពសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌ជាមួយ វៀតណាម។
លោកស្រី Paola Mar ឲ្យដឹងថា រដ្ឋអំណាចក្រុង Venice គាំទ្រលើ​ការអភិវឌ្ឍន៍កិច្ចសហ
ប្រតិបត្តិការជាមួយវៀតណាម ជាពិសេស ទីក្រុង Venice នឹងធ្វើជាស្ពានសម្រាប់កិច្ច
សហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេស ទាំងពីអ៊ីតាលី-វៀតណាម។ រីឯ
ខ្លួនវិញ ឯកអគ្គរដ្ឋទូត Cao Chinh Thien បានឲ្យ ដឹងថា នឹងខំប្រឹងប្រែងដើម្បីអនុវត្ត
ជាក់ស្តែងនូវគោលគំនិតសហប្រតិបត្តិការរវាងក្រុង Venice ជាមួយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ