ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត
|
ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សននៅជប៉ុនលើកនេះ បន្ទាប់ពីការជួប
សន្ទនាជាន់ខ្ពស់វៀតណាម-ជប៉ុន អគ្គលេខាបក្សលោក Nguyen Phu Trong និង
នាយករដ្ឋមន្ត្រីលោក Shinzo Abe បានជួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន
វៀតណាមនិងជប៉ុន។ ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់ថា ក្រោយដំណើរទស្សន
កិច្ចលើកនេះ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើ
គ្រប់វិស័យនិងស៊ីជម្រៅថែមទៀត។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន
ឲ្យដឹងថា៖
“ខ្ញុំគោរពទំនាក់ទំនងជាមួយវៀតណាម។ ខ្ញុំបានជ្រើសរើសវៀតណាមជា
ប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចបន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី
ម្ដងទៀត។ ខ្ញុំនិងលោកអគ្គលេខាបានឃើញរាល់សមិទ្ធិផលនិងការអភិវឌ្ឍន៍ទំនាក់
ទំនងកាន់តែល្អប្រសើររវាងជប៉ុននិងវៀតណាម។ ខ្ញុំនិងលោកអគ្គលេខាបានផ្លាស់
ប្តូរនិងចែករំលែកការព្រួយបារម្ភរួមអំពីសកម្មភាពផ្លាស់ប្តូរស្ថានភាពដើមនិងបណ្ដាល
ភាពតានតឹងនៅសមុទ្រខាងកើត។”
លោកអគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម
និងជប៉ុនមិនត្រឹមតែជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណោះ ថែមទាំងជា
ទំនាក់ទំនងរវាងមិត្តស្មោះត្រង់ទៀតផង។ លោកអគ្គលេខា Nguyen Phu Trong បាន
លើកច្បាស់ថា៖
“ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់យើងខ្ញុំគឺសំដៅបន្តជំរុញអភិវឌ្ឍន៍លើគ្រប់
វិស័យនិងស៊ីជម្រៅថែមតៀតទំនាក់ទំនងនេះដោយចំណុចស្នូលចំនួន៣គឺ ទី១បង្កើន
ជំនឿជាក់នយោបាយ ទី២ជំរុញអភិវឌ្ឍន៍ស៊ីជម្រៅអំពីសេដ្ឋកិច្ចនិងទី៣គឺអភិវឌ្ឍន៍
ទំនាក់ទំនងរាល់បញ្ហាដែលទាក់ទិនដល់ដំបន់និងអន្តរជាតិ។ យើងខ្ញុំស្មោះត្រង់ថ្លែង
អំណរគុណការជួយឧបត្ថម្ភរបស់ប្រជាជនជប៉ុនរបស់រដ្ឋាភិបាលជប៉ុន ពិសេសគឺក្នុង
វិស័យជំនួន ODA៕”