ទំនាក់ទំនងអាហ្រ្វិកខាងត្បូង - វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានសន្យាថានឹងខិតខំប្រឹងប្រែងរួមវិភាគទានក្នុងអាណត្តិបេសកកម្មការទូត ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងលោក Hoang Sy Cuong បានជូនសារតាំងរបស់ប្រធានរដ្ឋលោក Vo Van Thuong ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa (រូបថត៖ VNA) |
នារសៀលថ្ងៃទី៣ ខែតុលា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Pretoria ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងលោក Hoang Sy Cuong បានជូនសារតាំងរបស់ប្រធានរដ្ឋលោក Vo Van Thuong ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa។
នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានសន្យាថានឹងខិតខំប្រឹងប្រែងរួមវិភាគទានក្នុងអាណត្តិបេសកកម្មការទូត ដើម្បីបន្តបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសគឺបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប លោកប្រធានាធិបតី Ramaphosa បានសម្តែង សេចក្តីសប្បាយរីករាយអំពីទំនាក់ទំនងអាហ្រ្វិកខាងត្បូង - វៀតណាម ដែលកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ខណៈដែលប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៩៣-២០២៣)។ លោកបានឲ្យដឹងថា៖ ប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតជាមួយសកម្មភាពដ៏សកម្ម សម្បូរបែប រស់រវើកជាច្រើន ជាពិសេសគឺដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទៅកាន់អាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញាកន្លងទៅផងដែរ៕