ទីផ្សារវៀតណាមនាំមកឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មអង់គ្លេស


ទីផ្សារវៀតណាមនាំមកឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មអង់គ្លេស - ảnh 1
ទីផ្សារវៀតណាមនាំមកឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មអង់គ្លេស


        Vovworld-នាថ្ងៃទី១០កញ្ញានៅក្រុងឡុង ស្ថានទូតវៀតណាមប្រចាំនៅ​
ចក្រភព​អង់គ្លេសនិងអៀកឡង់ខាងជើងបានរៀបចំវេទិការសេដ្ឋកិច្ចវៀតណាម​
ដោយប្រធានបទ ដៃគូដើម្បីការអភិវឌ្ឍន៍៖ ឱកាសសហប្រតិបត្តិការសំរាប់​អង្គភាព​
អាជីវកម្មវៀតណាម-អង់គ្លេសសំដៅចែករំលែកព័ត៌មាននិងបង្កើនកិច្ច​សហប្រតិប
ត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។

        ថ្លែងមតិនៅវេទិការនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាង​ថា រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីវិនិយោគិន​អង់គ្លេស
បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគដ៏និរន្តរភាពនៅវៀតណាម។

        រីឯព្រះរាជបុត្រអង់គ្លេស Andrew បានអះអាងថា រាជ្យវង្សានុវង្សអង់គ្លេស​ជា
​និច្ចកាលគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ