ទីភ្នាក់ងារ​សារព័ត៌មាន Sputnik៖ ប្រព័ន្ធនយោបាយរបស់ប្រទេស​វៀតណាម​ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - សារព័ត៌មានពិភពលោកបានលើកតម្កើងវៀតណាមជា  តារា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
ទីភ្នាក់ងារ​សារព័ត៌មាន Sputnik៖ ប្រព័ន្ធនយោបាយរបស់ប្រទេស​វៀតណាម​ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 សកម្មភាពពិនិត្យសុខភាព (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ទើបបានចុះផ្សាយអត្ថបទដោយពិនិត្យលើកត្តាដែល ជួយវៀតណាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យ ដោយសង្កត់ធ្ងន់ថាក្នុងគ្រាឆ្លងរាលដាលជំងឺរាតត្បាតដ៏ស្មុគស្មាញនោះ ប្រព័ន្ធនយោបាយវៀតណាមបានសរឲ្យឃើញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ រាល់សកម្មភាពរបស់រដ្ឋអំណាចគឺមានតម្លាភាព និងបើកចំហ ដែលធ្វើឱ្យប្រជាជនមានជំជឿទុកចិត្ត។ យោងតាមសារព័ត៌មាន Sputnik ថាមិនមែនជាការចៃដន្យទេ ដែលអង្គការសុខភាពពិភពលោកបានជ្រើសរើសយក វៀតណាមជាគំរូឆ្នើមសម្រាប់បណ្ដាប្រទេសដទៃទៀតដើម្បីសិក្សាតាម ខណៈដែលសារព័ត៌មានពិភពលោកបានលើកតម្កើងវៀតណាមជា  តារា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ចំណុចលេចធ្លោរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺគឺ ភាពរហ័សរហួន ប្រតិកម្មឆាប់រហ័ស តាមដានការប៉ះពាល់តាមគ្រប់កម្រិត ធ្វើចត្តាឡីស័ក និង ប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះវិធានការណ៍ការពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ