ទួរគីប្ដេជ្ញាចិត្តទទួលបានសេរីភាវូបនីយកម្មទិដ្ឋាការ ក្នុងពេលឆាប់ៗ

(VOVWORLD) -លោកប្រធានាធិបតី Erdogan បានអះអាងថា ទីក្រុងអង់ការ៉ាកំពុងរៀបចំផែនការដើម្បីអនុវត្តបទដ្ឋានដែលនៅសេសសល់ចំនួន ៦ ក្នុងការធ្វើសេរីភាវូបនីយកម្មទិដ្ឋាការ ឲ្យកាន់តែឆាប់កាន់តែល្អ។
ទួរគីប្ដេជ្ញាចិត្តទទួលបានសេរីភាវូបនីយកម្មទិដ្ឋាការ ក្នុងពេលឆាប់ៗ - ảnh 1ប្រធានាធិបតីទួរគីលោក Tayyip Erdogan និង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel 

ទួរគីនឹងខិតខំប្រឹងប្រែងឆ្លើយតបនឹងរាល់លក្ខខណ្ឌ ដើម្បី សហភាពអឺរ៉ុប (EU) អនុម័តលើសេចក្ដីសម្រេចអំពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសខ្លួនឲ្យបានឆាប់ៗ។ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទរួមជាមួយ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី ២៨ ខែកញ្ញា នៅ ទីក្រុងបែកឡាំង។ ថ្លែងមតិនៅទីនេះ លោកប្រធានាធិបតី Erdogan បានអះអាងថា ទីក្រុងអង់ការ៉ាកំពុងរៀបចំផែនការដើម្បីអនុវត្តបទដ្ឋានដែលនៅសេសសល់ចំនួន ៦ ក្នុងការធ្វើសេរីភាវូបនីយកម្មទិដ្ឋាការ ឲ្យកាន់តែឆាប់កាន់តែល្អ។

ប្រធានាធិបតីទួរគីលោក Tayyip Erdoganបន្តថា លោកជានិច្ចកាលគោរព និងមានក្ដីសង្ឈឹមថា បែកឡាំងនឹងគាំទ្រទីក្រុងអង់ការ៉ានៅក្នុងដំណើរការទាំងនេះ។ លោកបន្តសង្កត់ធ្ងន់ថា ទួរគីបានត្រៀមខ្លួនជាស្រេច ហើយមានលទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងរាល់ការគំរាមកំហែង រួមទាំង ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច។

ចំណែកខ្លួនវិញ អធិការបតីអាល្លឺម៉ង់ Angela Merkel ក៏បានសម្តែងគោលបំណងចង់កែល្អទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ