ទិវាទិញទំនិញតាមអ៊ីនធឺណិត ASEAN Online Sale Day 2022

(VOVWORLD) - នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧- ៨ សីហា ២០២២) ទិវាទិញទំនិញអនឡាញដ៏ធំបំផុតរបស់អាស៊ានរដូវកាលទី ៣ - ASEAN Online Sale Day ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែសីហា។
ទិវាទិញទំនិញតាមអ៊ីនធឺណិត ASEAN Online Sale Day 2022 - ảnh 1រូបភាព៖ TTXVN

ព្រឹត្តិការណ៍នេះ ត្រូវបានប្រទេសសមាជិកអាស៊ានសហការរៀបចំឡើង សំដៅជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់។ ASEAN Online Sale Day ២០២២ គ្រោងនឹងបន្តមានក្រុមសកម្មភាពសំខាន់ៗចំនួនពីរ រួមមានការទិញទំនិញពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក និងការទិញទំនិញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។

ក្នុងអំឡុងពេលប្រព្រឹត្តិទៅកម្មវិធីនេះ អ្នកប្រើប្រាស់វៀតណាម ឬប្រទេសអាស៊ានដទៃទៀត អាចទិញទំនិញនៅលើផ្លាតហ្វមឌីជីថលនៃអាជីវកម្ម និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំៗទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងអនុគ្រោះពិសេសសម្រាប់ព្រឹត្តិការណ៍ ASEAN Online Sale Day ២០២២៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ