ទិវានារីអន្តរជាតិ៖ ពិភពលោកត្រូវការរយៈពេល៧០ឆ្នាំដើម្បីលុបបំបាត់ អសមភាពភេទអំពីប្រាក់ចំណូល
(VOVWORLD) - ទោះបីពិភពលោកទទួលបានការរីកចម្រើនមួយចំនួនក្នុងបង្រួញ គម្លាតអសមភាពភេទក្នុងរយៈពេល២០ឆ្នាំកន្លងមកក្ដី ប៉ុន្តែ នារីនៅមាន ឱកាសតិចជាងក្នុងការទាក់ទងផ្ទាល់ជាមួយការងារធ្វើ ហើយត្រូវព្រមទទួល ការងារធ្វើដោយគុណភាពទាបយ៉ាងច្រើនជាង និងត្រូវជួបប្រទះជាមួយនឹង ឧបសគ្គច្រើនជាងនាពេលបានតែងតាំងក្នុងមុខណែងគ្រប់គ្រងដែរ។
នៅទូទាំងពិភពលោក ប្រាក់ចំណូលជាមធ្យមរបស់នារីគឺទាបជាង២៣% បើប្រៀបនឹងបុរស។ ដោយល្បឿននាបច្ចុប្បន្ន ពិភពលោកនឹងត្រូវការរយៈពេល ៧០ឆ្នាំដើម្បីបញ្ចប់ស្ថានការណ៍នេះ ហើយភេទទាំងពីរនឹងមានចំណូលស្មើរគ្នា។
នាថ្ងៃទី៧ មិនា របាយការណ៍របស់អង្គការពលករអន្តរជាតិ (ILO) បានសរ ឲ្យឃើញថា ទោះបីពិភពលោកទទួលបានការរីកចម្រើនមួយចំនួនក្នុងបង្រួញ គម្លាតអសមភាពភេទក្នុងរយៈពេល២០ឆ្នាំកន្លងមកក្ដី ប៉ុន្តែ នារីនៅមាន ឱកាសតិចជាងក្នុងការទាក់ទងផ្ទាល់ជាមួយការងារធ្វើ ហើយត្រូវព្រមទទួល ការងារធ្វើដោយគុណភាពទាបយ៉ាងច្រើនជាង និងត្រូវជួបប្រទះជាមួយនឹង ឧបសគ្គច្រើនជាងនាពេលបានតែងតាំងក្នុងមុខណែងគ្រប់គ្រងដែរ។ អគ្គ នាយិការង ILO លោកស្រី Deborah Greenfield សង្កត់ធ្ងន់ថា ប្រទេសទាំង អស់គួរតែខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់ស្ថានការណ៍អសមភាពភេទ លើ គ្រប់វិស័យ។ ដើម្បីសម្រេចបានដូច្នេះ គឺត្រូវមានគោលនយោបាយអនុគ្រោះ ចំពោះនារី ហើយត្រូវគិតគូរដល់តម្រូវការពិសេសផ្សេងៗទៀតដោយសារ នារីមានការទទួលខុសត្រូវកំណើតនិងថែទាំកុមារ៕