(VOVworld)-យោងតាមព័ត៌មានពីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម
នាថ្ងៃទី១៨មិនាថា ទិវាសុភមង្គលអន្តរជាតិថ្ងៃទី២០មិនាឆ្នាំ២០១៦នេះនៅបន្តឆ្ពោះ
ទៅប្រធានបទ “សេចក្តីស្រឡាញ់និងការចែករំលែក”។ ក្នុងឱកាសនេះដែរ តំបន់
នានា ទូទាំងប្រទេសបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រជាជនគ្រប់ស្រ
ទាប់ អំពី គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការកសាងគ្រួសារសុភមង្គល
សកម្មភាព កសាងគ្រួសារសុភមង្គម សហគមន៍សុភមង្គល។
ចាប់ពីឆ្នាំ២០១៤មក វៀតណាមចាប់ផ្តើមរៀបចំសកម្មភាពជួយជ្រោមជ្រែង ទិវាសុភមង្គលអន្តរជាតិតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ការ
រៀបចំទិវានេះ គឺរួមចំណែកអភិវឌ្ឍន៍សុខុមាលភាពក្នុងសង្គម អនុវត្តគោលដៅ កសាងគ្រួសារសម្បូរធូធារសុភមង្គលនិងអរិយធម៌៕