ទិវាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ទី៨ ឧសភា)៖ រីកសាយភាយ​ស្មារតីមនុស្សធម៌​

(VOVWORLD) - ថ្ងៃទី ៨ ខែឧសភា គឺជាទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រធានបទឆ្នាំនេះគឺ "រក្សាស្មារតីមនុស្សធម៌"។

ក្នុងនាមជាសមាជិកនៃចលនានេះ អស់រយៈពេល ៧៨ ឆ្នាំនៃប្រតិបត្តិការ និងអភិវឌ្ឍន៍ (១៩៤៦ - ២០២៤) សមាគមកាកបាទក្រហមវៀតណាមបានរួមចំណែកជាវិជ្ជមានដល់ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ។ សមាគមបានសម្របសម្រួលដើម្បីដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីក្នុងវិស័យជាច្រើន ដូចជា៖ ការថែទាំសុខភាព ជំនួយសង្គម ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។

ទិវាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ទី៨ ឧសភា)៖ រីកសាយភាយ​ស្មារតីមនុស្សធម៌​ - ảnh 1លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជូនដំណឹងអំពីកម្មវិធីខែមនុស្សធម៌ឆ្នាំ ២០២៤។ ប្រភព៖ nhandan.vn

ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់” ព្រឹត្តិការណ៍ឆ្នាំនេះមានគោលបំណងរីកសាយភាយតម្លៃមនុស្សធម៌ និងក្តីមេត្តាធម៌របស់ប្រជាជាតិវៀតណាម; បង្កើនការចូលរួមក្នុងសហគមន៍ដើម្បីលើកកម្ពស់ចលនាមនុស្សល្អ អំពើល្អ និងរួមដៃគ្នាកសាងសហគមន៍មេត្តាធម៌។ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “យើងសង្ឃឹមថា ការធ្វើដំណើរនេះនឹងរីកសាយភាយយ៉ាងទូលំទូលាយទៅកាន់គ្រប់កម្រិតនៃសង្គមទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើឱ្យខែមនុស្សធម៌ក្លាយទៅជាខែកំពូលសម្រាប់មនុស្សទាំងអស់ធ្វើការងារមនុស្សធម៌។ គោលដៅរបស់យើងគឺប្រមូលថវិកាចំនួន ៤០០ ពាន់លានដុង (ជាង ១៥,៧ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់អាសយដ្ឋានមនុស្សធម៌ចំនួន ១០០.០០០កន្លែងនៅក្នុងសហគមន៍; ដោយផ្តោតលើការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោម; កសាងផ្ទះបាយសម្រាប់សាលារៀននៅតំបន់ឆ្ងាយដាច់ស្រយាលនិងជួបការលំបាក; ផ្តោតលើការជួយឧបត្ថម្ភប្រជានេសាទដែលមានស្ថានភាពលំបាក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ