ទេសភិបាលវៀតណាមបានឆ្លើយសំនួរដេញដោលអំពីបញ្ហាធំៗចំនួ៣
|
ទេសភិបាលវៀតណាមបានឆ្លើយសំនួរដេញដោលអំពីបញ្ហាធំៗចំនួ៣ (vietnamplus.vn) |
Vovworld-ឆ្លើយសំនួរដេញដោលនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនាថ្ងៃទី២៩កញ្ញា ទេសភិបាលធនាគារជាតិវៀតណាមលោក Nguyen
Van Binh បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក បំណូលខូចដែលបានដោះ
ស្រាយគឺ២៤៩លានលានដុង។ ទាក់ទិនដល់ការលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រពសម្បត្តិ VAMC បន្ទាប់ពី១ឆ្នាំធ្វើសកម្មភាព ទេសភិបាលបានលើកច្បាស់ថា៖
“ត្រូវមានច្បាប់ដោយឡែកអំពី VAMC។ ធនាគារជាតិបានរៀបរាប់ខ្លឹមសារទាំងអស់របស់ច្បាប់បច្ចុប្បន្នមានខ្លឹមសារមិនសមស្របនឹងការដោះស្រាយបំណូល
ខូចរបស់ VAMC ដើម្បីរដ្ឋាភិបាលដាក់ជូនរដ្ឋសភាពិនិត្យ។ ក្នុងកាលៈទេសៈថវិការរដ្ឋលំបាកដូចនឹងបច្ចុប្បន្ន យើងខ្ញុំមិនដាក់បញ្ហាប្រើប្រាស់ថវិការរដ្ឋដែល
ប្រើប្រាស់ឧបកររបស់គោលនយោបាយរូបីយប័ន្ធល្អថែមទៀតដើម្បីដោះស្រាយ
បញ្ហាបំណូលខូច។”
ផ្តោតទៅលើល្បឿនកំណើនឥណទាន ទេសភិបាល Nguyen Van Binh បាន
អះអាងថាដល់ឥឡូវនេះល្បឿនកំណើនឥណទាននៅធានាត្រូវតាមផែនការ។
“ដល់ត្រីមាសទី៣របស់ឆ្នាំ២០១៤ កំណើនសេដ្ឋកិច្ច៦,១៩%។ តាមការគិតគូអាចទទួលបានកំណើន GDP ៥,៨%នោះ ត្រីមាសទី៤ត្រូវមានកំណើនសេដ្ឋកិច្ចគឺ
៦,២%។ ល្បឿននេះអាចទទួលបាន។ គោលដៅកំណើនឥណទាន១២ដល់១៤%
គឺផ្សាភ្ជាប់នឹងគោលដៅកំណើនសេដ្ឋកិច្ច៥,៨%ដោយហេតុនេះអាចទទួលបាន
គោលដៅ។”
ស្ដីពីគំរោងការរៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ ដល់ឥឡូវនេះ ជាសារវន្តធ្វើបានហេតុនេះហើយបរិយាកាសរូបីយប័ន្ធស្ថិរភាពជាង។ ចំពោះធនាគារ
ពាណិជ្ជកម្ម ធនាគារទាំងអស់បានកសាងរួចហើយគំរោងការរៀបចំរចនាសម្ព័ន្ធ
ឡើងវិញដើម្បីធនាគារជាតិពិនិត្យ៕