ធនាគារពិភពលោកត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - យោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក តម្រូវការវិនិយោគមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ចីរភាពរបស់វៀតណាមនឹងកើនឡើង ២៥  ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈនេះ លោក Makhtar Diop អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកផ្នែកមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បានវាយតម្លៃថា ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀត ណាម ជាមួយល្បឿនកំណើនស្ថិតក្នុងកម្រិត ៧,១% ក្នុងឆ្នាំ ២០១៨ កំពុងបង្កើននូវតម្រូវការវិនិយោគសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក តម្រូវការវិនិយោគមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចីរភាពរបស់វៀត ណាមនឹងកើនឡើង ២៥  ពាន់លានដុល្លារក្នុងមួយឆ្នាំ។ លោក Makhtar Diop បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការរៀបចំផែនការនិងផ្តល់អាទិភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ៗ។  លោក Makhtar Diop បានឲ្យដឹងថា ធនាគារពិភពលោកត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជំនួយឧបត្ថម្ភខាងបច្ចេកទេសនិងហិរញ្ញវត្ថុ ក៏ដូចជាជួយគៀកករប្រភពធនធានពីវិស័យឯកជន ដើម្បីឱ្យប្រទេសវៀតណាមអាចអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ