នាយករដ្ឋមន្ត្រីកាណាដាអំពាវនាវឲ្យរៀបចំការបោះឆ្នោតសកល


នាយករដ្ឋមន្ត្រីកាណាដាអំពាវនាវឲ្យរៀបចំការបោះឆ្នោតសកល - ảnh 1
នាយករដ្ឋមន្ត្រីកាណាដាអំពាវនាវឲ្យរៀបចំការបោះឆ្នោតសកល (Image: VNA)

(VOVworld) – នាថ្ងៃទី ២ សីហា នាយករដ្ឋមន្ត្រីកាណាដា លោក Stephen Harper
បានប្រកាសរំសាយរដ្ឋសភានិងអំពាវនាវឲ្យរៀបចំការបោះឆ្នោតសកល នាថ្ងៃទី
 ១៩ តុលា ខាងមុខ។ សេចក្តីប្រកាសពោលខាងលើបានចាប់ផ្តើមយុទ្ធ នាការ
ចលនាសម្លេងគាំទ្រដែលអូសបន្លាយក្នុងរយៈពេល ១១ សប្តាហ៍របស់ លោក  
Stephen Harper សំដៅស្វែងរកវិធានការដោះស្រាយស្ថានភាពអន់ ខ្សោយនៃ
ខឿនសេដ្ឋកិច្ចកាណាដា។ សេចក្តីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីកិច្ច
ប្រជុំរវាងនាយករដ្ឋមន្ត្រី Stephen Harper និងទេសាភិបាល កាណាដា លោក
David Johnson ​តំណាងឲ្យព្រះមហាក្សត្រី Elizabeth II៕

ប្រតិកម្មទៅវិញ

ផ្សេងៗ