នាយករដ្ឋមន្ត្រី៖ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺជាគោលដៅសំខាន់បំផុត
|
នាយករដ្ឋមន្ត្រី៖ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺជាគោលដៅសំខាន់បំផុត |
(VOV)_នារសៀលថ្ងៃទី១២មករា នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc ឧប
នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមសន្និសីទអនឡាញ អនុវត្តភារ
កិច្ចឆ្នាំ ២០១៧របស់ក្រសួងសុខាភិបាល។ ថ្លែងមតិនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី
លោកNguyen Xuan Phuc វាយតំលៃខ្ពស់លទ្ធផលដែលផ្នែកសុខាភិបាលទទួលបានក្នុង
ឆ្នាំកន្លងទៅ។ ស្ដីអំពីភារកិច្ចក្នុងឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំស្នើអោយផ្នែកសុខាភិបាល ត្រូវបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពសកម្ម
ភាព ឆ្ពោះទៅគោលដៅគ្រប់គ្រង ថែទាំសុខភាពសំរាប់ជនគ្រប់រូប។ កម្មវិធី វេជ្ជបណ្ឌិ
គ្រួសារគឺត្រឹមត្រូវណាស់ ប៉ុន្តែត្រឹមត្រូវចំពោះតែទីក្រុង និងទីរួមស្រុកប៉ុណ្ណោះ។ នៅជន
បទ តំបន់ព្រៃភ្នំ គឺកម្មវិធីវេជ្ជបណ្ឌិតគ្រួសារមិនសមស្របជាមួយស្ថានភាពនៅវៀត
ណាមទេ។”
លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា៖ បេសកកម្មខ្ពង់ខ្ពស់បំផុតរបស់
ផ្នែកសុខាភិបាលគឺថែទាំសុខភាពដែលជាទ្រព្យសម្បត្តិថ្លៃថ្លាបំផុតរបស់មនុស្ស និង
សង្គមទាំងមូល។ដូច្នេះ ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺ
ជាគោលដៅសំខាន់បំផុត៕