នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីថៃដែលមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង
(VOVWORLD) - នាថ្ងៃទី ២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបជាមួយលោក Jakkapong Sangmanee រដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រី បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសដែលលោកមក គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីថៃ Jakkapong Sangmanee (រូបថត៖ Duong Giang/TTXVN) |
នៅឯពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានថ្លែងអំណរគុណចំពោះលោក Jakkapong Sangmanee និងគណៈប្រតិភូថៃដែលបាន មកវៀតណាមគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដោយសង្កត់ធ្ងន់ថា នេះជាសក្ខីភាពនៃចំណងមិត្តភាព និងការចែករំលែករវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ លោក យករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការអញ្ជើញនាយករដ្ឋមន្ត្រីថៃ Srettha Thavisin មកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ ក្នុងពេលសមស្រប។ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននាពេលខាងមុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ពាណិជ្ជកម្ម ទេសចរណ៍ និងដឹកជញ្ជូន ដោយផ្តោតលើការតភ្ជាប់កាន់តែរឹងមាំទាំងផ្លូវអាកាសចរណ៍ ផ្លួវគោកនិងផ្លូវដែកផងដែរ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Jakkapong Sangmanee បានអះអាងថា វៀត ណាមជាដៃគូសំខាន់មួយរបស់ថៃនៅក្នុងតំបន់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច; ស្នើឲ្យរដ្ឋាភិបាលវៀតណាមបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាសយ្រួលសម្រាប់ធុរកិច្ចថៃក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម៕