នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យគោលដៅបង្កើនកំណើន
|
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា (រូបថតៈTTtinvov) |
(VOVworld)-នារសៀលថ្ងៃទី២សីហា អញ្ជើញផ្តល់មតិសន្និដ្ឋានសម័យប្រជុំរដ្ឋាភិ
បាលប្រចាំខែកក្កដាដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២សីហា នោះ
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យអនុវត្តយ៉ាង ខ្លាំង
គោលដៅបង្កើនកំណើនសេដ្ឋកិច្ច ពោលគឺ GDP ទទួលបាន៦,៧%ក្នុងឆ្នាំ ២០១៦
។នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា គោលនយោ
បាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺ “រដ្ឋាភិបាលស្ថាបនា តម្លាភាព សកម្ម
ធ្វើសកម្មភាពនិងបម្រើប្រជាជន”។នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន
អះអាងថា៖
“គោលដៅបង្កើនកំណើនសេដ្ឋកិច្ចឲ្យទទួលបាន៦,៧%ក្នុងឆ្នាំ២០១៦របស់
រដ្ឋាភិបាលទោះបីជាពិបាកក៏ដោយ ប៉ុន្តែស្មារតីបញ្ជាណែនាំរបស់រដ្ឋាភិបាលនិងនា
យករដ្ឋមន្ត្រីគឺនឹងប្តេជ្ញាជំនះពុះពារលើការលំបាកសាកល្បងដោយមិនរាថយ។
ម្យ៉ាងវិញទៀត ត្រូវមានស្មារតីហ៊ានគិត ហ៊ានទទួលខុសត្រូវ មានសណ្តាប់ធ្នាប់និង
ប្រើប្រាស់ប្រ កបដោយប្រសិទ្ធិភាពរាល់ប្រភពកម្លាំង។តាមនោះ ស្មារតីគឺជាការ
ខិតខំប្រឹងប្រែង ខ្ពស់បំផុតសំដៅបំពេញល្អរាល់គោលដៅភារកិច្ចដែលបានដាក់
ចេញ”។
ដើម្បីជម្រុញកំណើន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជា
ណែនាំការជួយឧបត្ថម្ភអង្គភាពអាជីវកម្មគឺត្រូវជាក់ស្តែង ហើយក្រសួងស្ថាប័ននា
នាត្រូវរៀបចំផែនការសម្រាប់ជួយប្រជាជននិងអង្គភាពអាជីវកម្ម។ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងបន្តត្រួតពិនិត្យអតិ
ផរណ ស្ថិរភាពតម្លៃ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ៕