នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់និងអូស្ត្រាលី

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern នាថ្ងៃទី១១ខែមិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋនូវវែលសេឡង់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤មិនា។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់និងអូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Xuan Phuc  

នេះជាដំណើរទស្សនកិច្ចនូវែលសេឡង់លើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចលើកនេះរបស់នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រព្រឹត្តទៅក្នុងបរិបទដែលនូវែលសេឡង់មានបំណង បង្កើនថែមទៀតទំនាក់ទំនង ជាមួយវៀត ណាម បង្ហាញគោលនយោបាយគោរពតួនាទីនិងឋានៈរបស់វៀតណាមក្នុង តំបន់ ជាពិសេស តាមរយៈវៀតណាមដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនូវែលសេ ឡង់-អាស៊ានផងដែរ។

        បន្ទាប់ពីដំណើរទស្សនកិច្ចនៅនូវែលសេឡង់មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull និងចូលរួមសន្និសីទ ជាន់ខ្ពស់ពិសេសអា ស៊ាន-អូស្ត្រាលី ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៨មិនា។ ក្នុង ដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកនេះ ប្រទេសទាំងពីរនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីចំទៅឱកាសអបអរសាទរ ខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ