នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍន៍រុក្ខជាតិឱសថវៀតណាម

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍន៍រុក្ខជាតិឱសថវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ (រូបថតៈ TTXVN)

(VOVworld)- សន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍន៍រុក្ខជាតិឱសថវៀតណាមបាន
ប្រព្រឹត្តទៅនាថ្ងៃទី១២មេសានៅខេត្ត Lao Cai ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ
ទាំង៦៣ទូទាំងប្រទេស។​ក្នុងអត្ថបទថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
 វៀតណាមលោក Nguyen Xuan Phuc បានស្នើរឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា
 ស្វែងរកដំណោះស្រាយជំនះពុះពារឲ្យបានសម្រេចនូវកំហិតរបស់ផ្នែកឱសថបុរាណ
វៀតណាម ជាពិសេស ប្តេជ្ញាពង្រីកសក្កានុភាពរបស់ផ្នែកឱសថ។​នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលថ្មី វៀតណាមជា
និច្ចកាលកំណត់ថា វេជ្ជសាស្ត្រទំនើបគប្បីរួមផ្សំជាមួយ វេជ្ជសាស្ត្របុរាណ។ ឈរ
លើស្មារតីនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោល
ដៅនៃសន្និសីទនេះ គឺពិភាក្សានូវគោលនយោបាយនិងវិធានការអភិវឌ្ឍន៍ផ្នែកឱសថ
វៀតណាមឲ្យសមស្របជាមួយនឹងសក្កានុភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ