នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាឃុំជនបទថ្មីនៅខេត្ត Dac Lak
![នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាឃុំជនបទថ្មីនៅខេត្ត Dac Lak - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_06_20/19_6_th__t__ng_t_ng_qua_cho_ng__i_dan_buon_h___k_x__eakaovov__4__pczi.jpg) |
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសូរសុខទុកនិងទស្សនាភូមិEakao |
(VOVworld)-នារសៀលថ្ងៃទី១៩មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុកនិងលើកទឹកចិត្ត
បងប្អូនជនរួមជាតិនៅភូមិ H’Đơk ឃុំ Eakao នៃទីក្រុង Buon Ma Thuot ខេត្ត Dac
Lak ។នៅទីនេះ លោក Nguyen Xuan Phuc បានលើកសរសើរចំពោះរាល់ការ
ខិតខំប្រឹងប្រែងរបស់រដ្ឋអំណាច និងជនរួមជាតិនៃបណ្តាជនជាតិនៅឃុំ Eakao ៖
“ខ្ញុំមានក្តីសប្បាយរីករាយណាស់នៅពេលដែលវៀតណាមមានប្រព័ន្ធនយោបាយ
ល្អ ឯកភាពជាតិ សាសនាល្អនិងប្រជាជនបានជឿទុកចិត្តទៅលើការដឹកនាំរបស់
បក្ស។ប្រការនេះ គឺពិតជាមានតម្លៃណាស់។ ខ្ញុំសង្ឃឹមថា ជនរួមជាតិយើងកែលំអរ
ស្រែ ចម្ការ បង្កើនទិន្នផលដំណាំ ហើយផ្លាស់ប្តូរបែបផែនដាំដុះនិងចិញ្ចឹមសត្វដើម្បី
ទទួលបានទិន្នផលកាន់តែខ្ពស់ ”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើរឲ្យរដ្ឋអំណាចខេត្ត Dac
Lak បន្តជួយឧបត្ថម្ភដើម្បីប្រជាជននៅឃុំ Eakao អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវ
ភាពរស់នៅកាន់តែសម្បូរធូធារនិងសុភមង្គល៕