នាយករដ្ឋមន្ត្រីលោក​ Pham Minh Chinh សង្កត់ធ្ងន់លើការ​ជំរុញទាំង​៥ ក្នុងការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - បច្ចុប្បន្ននេះ ត្រូវពន្លឿន ស្ទុះផ្លោះ និងអនុវត្តការជំរុញទាំង ៥ ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងសន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរឌីជីថលជាមួយរដ្ឋមន្ត្រី ប្រធានផ្នែក និងប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈឹម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីលោក​ Pham Minh Chinh សង្កត់ធ្ងន់លើការ​ជំរុញទាំង​៥ ក្នុងការផ្លាស់ប្តូរឌីជីថល - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV

បើតាមលោកនាយករដ្ឋមន្ត្រី ឥឡូវនេះមិនមែនជាពេលវេលាដើម្បី “សាកល្បង” និង “ចម្លង” ទៀតហើយ ប៉ុន្តែត្រូវពន្លឿននិងបោះជំហានដោយស្ទុះផ្លោះ ក្នុងស្មារតីនៃ “ការជំរុញទាំង៥” រួមមាន៖ ជំរុញការបង្រួបបង្រួមការយល់ដឹង និងសកម្មភាពរបស់ថ្នាក់ដឹកនាំ ក្នុងការផ្លាស់ប្តូរឌីជីថល; ជំរុញការសុក្រឹត្យរបៀបរបប និងយន្តការគោលនយោបាយ ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលស្របតាមទម្លាប់អន្តរជាតិ; ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល; ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ អភិវឌ្ឍវេទិកាឌីជីថល ទិន្នន័យឌីជីថល និងប្រព័ន្ធអេកូឌីជីថលយ៉ាងងាយស្រួល; ជំរុញសន្តិសុខតាមអ៊ីនធឺណិត សន្តិសុខព័ត៌មាន ការការពារទិន្នន័យ និងការពារអធិបតេយ្យភាពតាមអ៊ីនធឺណិតរបស់ជាតិតាំងពីមុននិងពីចម្ងាយ; ជំរុញការកសាងវប្បធម៌ឌីជីថល រួមចំណែកកសាងវប្បធម៌ដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ និងសមាហរណកម្មពិភពលោក។ 

នាយករដ្ឋមន្ត្រីលោក​ Pham Minh Chinh សង្កត់ធ្ងន់លើការ​ជំរុញទាំង​៥ ក្នុងការផ្លាស់ប្តូរឌីជីថល - ảnh 2គណៈប្រតិភូចូលរួមសន្និសីទ។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រួមជាមួយនឹង “ការជំរុញទាំង៥” នេះ គឺជា “ការធានាទាំង៥” ដែលផ្តោតសំខាន់លើការធានាឲ្យសេវាសាធារណៈតាមអ៊ីនធឺណេតសំខាន់ៗទាំ១០០% មានភាពងាយស្រួល សុវត្ថិភាព អត្ថប្រយោជន៍ និងសន្សំសំចៃសម្រាប់ប្រជាជន។ ទាក់ទិននឹងការងារសំខាន់ៗនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ទីមួយ អភិវឌ្ឍធនធានមនុស្សឌីជីថល ពលរដ្ឋឌីជីថល ជំនាញឌីជីថលនិងទេពកោសល្យឌីជីថល។ ទីពីរ យើងគួរតែផ្តល់អាទិភាពលើធនធាននៃការផ្លាស់ប្តូរឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល មនុស្សឌីជីថល និងរដ្ឋបាលឌីជីថល។ ទីបីគឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ សមស្រប សន្សំសំចៃ និងមានប្រសិទ្ធភាព។ ទី៤ គ្រប់គ្រងប្រតិបត្តិត្រូវតែធ្វើឌីជីថល និងប្រើប្រាស់បញ្ញាឆ្លាតវៃ។ ទី៥ ត្រូវបំពេញយន្តការ គោលនយោបាយ និងស្ថាប័នសម្រាប់ការផ្លាស់ប្តូរឌីជីថលក្នុងទិសដៅពង្រឹងវិមជ្ឈការ លើកកម្ពស់ភាពច្នៃប្រឌិតនិងម្ចាស់ការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ