នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីចុះហត្ថលេខាលើ FTA រវាងវៀតណាមជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
|
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីចុះហត្ថលេខាលើ FTA រវាងវៀតណាមជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (VOV) |
Vovworld-នារាត្រីថ្ងៃទី២៨ ព្រឹកព្រលឹមថ្ងៃទី២៩ឧសភា នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀត
ណាមអញ្ចើញទៅកាន់ទីរួមស្រុក Burabay នៅភាគខាងជើងសាធារណៈរដ្ឋ
កាហ្សាក់ស្ថានដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) រវាងវៀតណាមជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។
តាមរបៀបវារៈក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី៦មិថុនា
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នឹងទៅបំពេញទស្សនកិច្ចជា
ផ្លូវការនៅសាធារណរដ្ឋអាល់ហ្សេរីប្រជាធិបតេយ្យនិងប្រជាមានិត សាធារណរដ្ឋ
ព័រទុយហ្គាល់និងសាធារណរដ្ឋប៊ុលហ្គារី។
ការដែលចុះហត្ថលេខាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង
សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដោយការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម
Nguyen Tan Dung នឹងបង្កើតក្របខ័ណ្ឌគតិយុត្តិទូលំទូលាយនិងស្ថិរភាពដើម្បី
អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសសមាជិកនៃសម្ព័ន្ធ
ភាព។
លោកនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី
ព័រទុយហ្គាល់និងប៊ុលហ្គារីដើម្បីបង្ហាញគោលនយោបាយសហប្រតិបត្តិការលើ
គ្រប់វិស័យរបស់វៀតណាមជាមួយបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបនិង EU ទន្ទឹមនឹង
នោះគោរពកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រីក។
ក្នុងឱកាសនេះដែរវិទ្យុសម្លេងវៀតណាមសូមអញ្ចើញលោកអ្នកនាងតាមដាន
ស្ដាប់អត្ថបទសសេរក្រោមចំណងជើងថា FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ច
អាស៊ី-អឺរ៉ុប៖ឱកាសដ៏ធំធេងដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការដែលនឹងបាន
ផ្សាយ ក្រោយផ្នែកព័ត៌មាន៕