នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយជនវៀតណាមនៅបារាំង
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយជនវៀតណាមនៅបារាំង |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅបារាំង អញ្ជើញចូលរួម
សន្និសីទកំពូលស្ដីអំពី៖បំរ៉ែបំរួលអាកាសធាតុពិភពលោក COP 21 នាយប់ថ្ងៃទី២៩
វិច្ឆិកា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
បានមានជំនួបសន្ទនាជាមួយកម្មាភិបាលនៃស្ថាប័នដំណាងវៀតណាមនិងជនវៀត
ណាមនៅបារាំង។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖
“ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ថ្នាក់ដឹកនាំតំបន់ ប្រជាជនក្នុងប្រទេសជា
និច្ចកាលយកចិត្តទុកដាក់ នឹករលឹកដល់ជនវៀតណាមនៅឯបរទេស។ យើងខ្ញុំ
ចែករំលែក និងមានគោលបំណងថា៖បងប្អូននៅទីនេះមានសាមគ្គីភាព ឆ្លងកាត់
លើការលំបាកសាកល្បង បង្កើតសហគមន៍ជនវៀតណាមប្រកបដោយសាមគ្គី
ជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមវិភាគទានចំពោះប្រទេសសាម៉ី និងចំពោះទំនាក់
ទំនងរវាងវៀតណាមនិងប្រទេសសាម៉ី។យើងខ្ញុំមានគោលបំណងថា៖ បងប្អូន
យើងនៅទីនេះឆ្ពោះទៅមាតុប្រទេស ឆ្ពោះទៅស្រុកកំណើត។”
ឧទ្ទេសនាមអំពីសមិទ្ធិផលខាងសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសជាតិ
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសគឺកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៥នេះ អាចទ
ទួលបាន៦,៥%។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
សមិទ្ធិផលទាំងឡាយដែលប្រទេសទទួលបានក្នុងរយៈពេលផ្លាស់ប្តូរថ្មីនេះ ក្រៅ
ពីការខំប្រឹងប្រែងរបស់ប្រជាជននៅក្នុងប្រទេស ថែមទាំងមានការរួមវិភាគទានដ៏ធំធេងពីសហគមន៍ជនវៀតណាមនៅឯបរទេសទៀតផង ដែលក្នុងនោះមានសហគមន៍ជនវៀតណាមនៅបារាំង។
ក៏ក្នុងយប់ថ្ងៃទី២៩ វិច្ឆិកានេះតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung បានមានជំនួបពិភាក្សាជាមួយលោក Jean Pierre Archambault
អគ្គលេខាធិការសមាគមមិត្តភាពបារាំង-វៀតណាម ផងដែរ៕