នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
(http://baodientu.chinhphu.vn/) |
(VOV)_នារសៀលថ្ងៃទី ១៨ កុម្ភះ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានជួបសន្ទនារដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក
ស្រី Julie Bishop ដែលកំពុងមានដំណើរមកបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពនិង
មានគោល បំណងបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-អូស្ត្រាលី កាន់
តែស៊ីជំរៅ ជាក់ស្ដែងនិងប្រសិទ្ធិភាព។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើភាគីទាំងពីរត្រូវបង្កើនបណ្ដាដំណើរបំពេញទស្សនកិច្ច ដើម្បីជំរុញកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស
ចរណ៍…។ល។
ស្ដីពីបញ្ហានៅលើសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើ អូស្ត្រាលីបន្តគាំទ្រអាស៊ាន ក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភា
គីនានានៅសមុទ្រខាងកើត និងលាតត្រដាងអនុវត្តក្រមប្រតិបត្តិ ស្តីពី សមុទ្រខើង
កើតCOC ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅលើសមុទ្រខាងកើត។ លោកស្រី
Julie Bishop បានសង្កត់ធ្ងន់ថា៖ អូស្ត្រាលីគាំទ្រការរក្សារសន្តិសុខ សុវត្ថិភាពនាវាចរណ៍
នៅ លើសមុទ្រខាងកើត និង លោកស្រី Julie Bishop ក៏បានសម្ដែងគោលបំណងអំពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅលើវិស័យសន្តិសុខការពារ
ប្រទេស ពិសេសគឺការបង្ការ ប្រឆាំងជនល្មើសឆ្លងដែន។
មុននេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី
លោកស្រី Julie Bishop ផងដែរ។ ភាគីទាំងពីរបានឯកភាពអំពីការបង្កើន ការផ្លាស់ប្តូរ គណប្រតិភូជាន់ខ្ពស់នៃភាគីទាំងពីរ ជំរុញនិងបើកទូលាយកិច្ចសហប្រតិបត្តការក្នុង
បណ្ដាវិស័យនយោបាយ កិច្ចការបរទេស សន្តិសុខ ការពារប្រទេស ពាណិជ្ជកម្ម
វិនិយោគ …ជាដើម៕