នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ |
(VOV)_នាថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thong Loun
Sisoulith ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧
ឧសភា។ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងវៀតណាមនិងឡាវក្នុងរយៈពេលកន្លងទៅ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមបន្តសហ
ប្រតិបត្តិការជិតស្និទ្ធ និងជួយឧបត្ថម្ភ ដើម្បីឡាវសម្រេចភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០១៦ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
ក៏បានស្នើអោយភាគីឡាវត្រូវរួមសហការជិតស្និទ្ធិ ដើម្បីធានាសាមគ្គីភាព រក្សាគោលជំ
ហររួមរបស់អាស៊ានចំពោះបញ្ហានៅសមុទ្រខាងកើត ។
បន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកសិលសាក្សី ពិធីចុះ
ហត្ថលេខាឯកសារមួយចំនួនរវាងបណ្ដាក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាមនិងឡាវ។
នាថ្ងៃនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានរដ្ឋសភា
វៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thong Loun Sisoulith ផងដែរ៕