នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការទូទាំងប្រទេសគណៈបក្សកម្មុយនិស្តបារាំង

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការទូទាំងប្រទេសគណៈបក្សកម្មុយនិស្តបារាំង  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការទូទាំងប្រទេសគណៈបក្សកម្មុយនិស្តបារាំង (Image: nguyentandung.org)

(VOVworld) – នាថ្ងៃទី ១ ធ្នូ ក្នុងដំណើរចូលរួមសន្និសីទលើកទី ២១ សន្ធិសញ្ញា
 ក្របខ័ណ្ឌរបស់ អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP 21) នៅទីក្រុងប៉ារីស
​បារាំង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានទទួល
ជួបសន្ទនាជាមួយលេខាធិការទូទាំងប្រទេសគណៈបក្សកម្មុយនិស្តបារាំង លោក
 Pierre Laurent។ ក្នុងជំនួបនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ ថា៖
ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាបារាំងសុទ្ធតែ
មានគោលបំណងនាំទំនាក់ទំនងរវាងវៀតណាមនិងបារាំងអភិវឌ្ឍន៍ឲ្យ បាន
ខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យគណៈបក្សកម្មុយ
និស្តបារាំងពង្រីកនូវតួនាទីរបស់ខ្លួនក្នុងការគាំទ្ររួមចំណែកសកម្មក្នុងបណ្ដា
សកម្មភាពសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងនិយាយដោយឡែកនិង
 រវាងវៀតណាមនិង  EU និយាយរួម។ រីឯខ្លួនវិញ លោក Pierre Laurent អះអាង
ថា៖ គណៈបក្សកម្មុយនិស្តបារាំងជានិច្ចកាលគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិ
 ការរវាងគណៈបក្សទាំងពីរនិងប្រទេសទាំងពីរ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី
 Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនអគ្គិសនី
បារាំង (EDF) សម្ព័ន្ធក្រុមហ៊ុនព្រលានអន្តហោះក្រុងប៉ារីស (ADP) និងក្រុមហ៊ុន
 ឧស្ម័ន្ធដុត Perenco ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ