នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូល ASEM 10
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Francois Hollande (VOV) |
Vovworld-បន្តសកម្មភាពក្នុងក្របខ័ណ្ឌចូលរួមសន្និសីទកំពូល ASEM 10 នៅ
ទីក្រុងមីឡាន-អ៊ីតាលី នាថ្ងៃទី១៦និង១៧តុលាតាមម៉ោងវៀតណាម នាយករដ្ឋ
មន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាទ្វេភាគីជាមួយប្រមុខរដ្ឋ
ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនលើពិភពលោក។
ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Francois Hollande ភាគី
ទាំងពីរបានវាយតំលៃខ្ពស់លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលទទួល
បាននាពេលកន្លងមកសំដៅលាតត្រដាងដៃគូរយុទ្ធសាស្ត្រវៀតណាម-បារាំង។
នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរមតិអំពីបញ្ហាអន្តរជាតិនិងដំបន់មួយ
ចំនួនដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រធានាធិបតីបារាំងបានសម្ដែងការឯកភាព
អំពីសារៈសំខាន់នៃការធានាសន្តិភាពស្ថិរភាពសន្តិសុខស្ថិរភាពនិងអភិវឌ្ឍន៍នៅ
ដំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានការធានាសន្តិភាពសន្តិសុខសុវត្ថិភាពនិង
សេរីភាពនាវាចរណ៍ ដោះស្រាយជំលោះដោយការសន្ទនានិងសន្តិវិធីលើមូលដ្ឋាន
គោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi (ជាប្រធានប្ដូរវែន
EU និងប្រធាន ASEM 10) នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថាបណ្ដាស្ថាប័ន
មានសមត្ថកិច្ចនៃប្រទេសទាំងពីរត្រូវរួមគ្នានាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយ
ទៅជាសសរស្នូលក្នុងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ឯកភាពនាំតំលៃប្រាក់ពាណិ
ជ្ជកម្មទ្វេភាគីឡើង៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។
ស្ដិពីបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រីអ៊ីតាលីបានអះអាងថា គាំទ្រការ
ធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី
លើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ។
អ៊ីតាលីអះអាងបន្តគាំទ្រការបង្កើនទំនាក់ទំនងរវាងវៀតណាមនិង EU ក្នុងនោះ
មានការជំរុញ EU អនុម័តលើកិច្ចព្រមព្រៀងដៃគូរសហប្រតិបត្តិការ (PCA) គាំទ្រ
ការដែល EU ទទួលស្គាល់វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងពេញលេញ។
ក្នុងបណ្ដាជំនួបសន្ទនាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Lofven នាយករដ្ឋមន្ត្រីអៀក
ឡង់លោក Enda Kenny នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Alexander Stubb ភាគីទាំង
ពីរបានឯកភាពបង្កើនការផ្លាស់ប្តូរនិងជួបសន្ទនានៅគ្រប់ជាន់ថ្នាក់និងបង្កើនកិច្ច
សហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្ដុះបណ្ដាល បច្ចេកវិទ្យាបៃតង បំរ៉ែបំរួល
អាកាសធាតុជាដើម។
ក៏នៅមជ្ឈមណ្ឌលសន្និសីទក្រុងមីឡាន នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ក៏បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន ហូឡង់
ស្លូវែនី អូស្ត្រាលីផងដែរ។ ក្នុងនោះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បានអះអាងថារដ្ឋាភិបាលថ្មីរបស់
អូស្ត្រាលី បន្តចាត់ទុកវៀតណាមជាដៃគូរស្នូលមួយរបស់អូស្ត្រាលីនៅដំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ ភាគីទាំងពីរអះអាងបន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដា
វេទិការដំបន់និងអន្តរជាតិដូចជា អង្គការសហប្រជាជាតិ ASEM, APEC ជាដើម៕