នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំគណៈ​អចិន្ត្រៃយ៍​រដ្ឋាភិបាល​ស្ដីពីការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - ការផ្លាស់ប្ដូរឌីជីថលគឺជានិន្នាការជៀសមិនរួច ជាតម្រូវការចាំបាច់ ហើយជាដំណើរការដែលមិនអាចបញ្ច្រាសលើទិដ្ឋភាពអន្តរជាតិ ថ្នាក់ជាតិ ឬក្រសួង ស្ថាប័ន និងតំបន់នីមួយៗ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំគណៈ​អចិន្ត្រៃយ៍​រដ្ឋាភិបាល​ស្ដីពីការផ្លាស់ប្តូរឌីជីថល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្ដីពីការផ្លាស់ប្តូរឌីជីថលជាមួយរដ្ឋមន្ត្រី ប្រមុខវិស័យ និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹម។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរឌីជីថលគឺជានិន្នាការជៀសមិនរួច ជាតម្រូវការចាំបាច់ ហើយជាដំណើរការដែលមិនអាចបញ្ច្រាសលើទិដ្ឋភាពអន្តរជាតិ ថ្នាក់ជាតិ ឬក្រសួង ស្ថាប័ន និងតំបន់នីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការផ្លាស់ប្តូរឌីជីថលបានមកដល់ចំពោះប្រជាជនគ្រប់រូប គ្រួសារនីមួយៗ ហើយអាស្រ័យលើការផ្លាស់ប្ដូរឌីជីថល ការជឿទុកចិត្តរបស់ប្រជាជន  និងអាជីវកម្មត្រូវបានពង្រឹង និងលើកឡើង រួមចំណែកបំផុសគំនិត និងបង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មី។ ដូច្នេះ ការផ្លាស់ប្តូរឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់គុណភាពសេវាសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋ។

ដោយសង្កត់ធ្ងន់លើការជំរុញរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំពិភាក្សា វិភាគ និងវាយតម្លៃលើការអនុវត្តគោលនយោបាយស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងយុគសម័យបច្ចុប្បន្ន ជាពិសេសក្នុងការកសាងរដ្ឋាភិបាលឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល អនុវត្តន៍គម្រោងទី ៦ (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យស្ដីពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវអេឡិចត្រូនិក បម្រើការផ្លាស់ប្ដូរឌីជីថលជាតិ) តាមនោះ ដកមេរៀនបទពិសោធន៍ លើកដំណោះស្រាយ និងជំហានសំខាន់ៗ នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ