នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ជប៉ុន (១៩៧៣-២០២៣) និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ១៦ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅវិមាននាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាការងារ ហើយជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ (រូបថត៖ VNA)

នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៅក្នុងគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាការដែលតម្លៃសរុបនៃកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងឆ្នាំនេះបានលើសពីចំនួន ១០០ ពាន់លានយ៉េន (ជាង ៧០០ លានដុល្លារអាមេរិក) ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ ជប៉ុនបន្តផ្តល់កម្ចី ODA ជំនាន់ថ្មីសម្រាប់គម្រោងយុទ្ធសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជា៖ គម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង រថភ្លើងក្នុងទីក្រុង ឧស្សាហកម្មគាំទ្រ ចង្កោមឧស្សាហកម្មថ្មី ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងសុខាភិបាល ... នៅវៀតណាម; គាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសជប៉ុនក្នុងវិស័យផលិតរថយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ និង វាយនភណ្ឌ។ ល។

លោកនាយករដ្ឋមន្ត្រី Kishida Fumio អះអាងថា ជប៉ុននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនពីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ហើយឯកភាពរួមជាមួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស វិស័យផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការបំភាយឧស្ម័នតាមរយៈមជ្ឈមណ្ឌលគំនិតផ្តួចផ្តើមសហគមន៍ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅអាស៊ី (AZEC) ដែលបង្កើតឡើងដោយប្រទេសជប៉ុន។

ដោយវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានរៀបចំសកម្មភាពជាង ៥០០ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងក្នុងឆ្នាំនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកគ្រប់គ្រងកម្រិតយុទ្ធសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងទេសចរណ៍។ នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ODA មួយចំនួនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ