នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ស្តីពីការកសាងច្បាប់ប្រចាំខែមិថុនា

(VOVWORLD) - អង្គប្រជុំក៏បានពិចារណាលើសំណើកសាងច្បាប់ចំនួន៣ រួមមាន៖ ច្បាប់ទិន្នន័យ; ច្បាប់ស្តីពីការបង្ការជំងឺ; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ស្តីពីការកសាងច្បាប់ប្រចាំខែមិថុនា - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំស្ដីពីការកសាងច្បាប់ប្រចាំខែមិថុនា ដើម្បីពិភាក្សាលើគម្រោងច្បាប់ចំនួន ៣ រួមមាន៖ ច្បាប់ស្តីពីសារធាតុគីមី (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការផ្សាយពាណិជ្ជកម្ម; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស។ អង្គប្រជុំក៏បានពិចារណាលើសំណើកសាងច្បាប់ចំនួន៣ រួមមាន៖ ច្បាប់ទិន្នន័យ; ច្បាប់ស្តីពីការបង្ការជំងឺ; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព។

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការបន្តអនុវត្តន៍របកគំហើញស្ដីពីការសុក្រិតស្ថាប័ន ឆ្លើយតបតាមតម្រូវការជាក់ស្តែងដែលបានដាក់ចេញ។  លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាលដឹកនាំការងារកសាងច្បាប់ ផ្តល់អាទិភាពលើធនធានមនុស្ស និងថវិការសម្រាប់ការងារកសាងច្បាប់ សុក្រិតស្ថាប័ន បង្កើនវិន័យ ធានាវឌ្ឍនភាព និងគុណភាពកសាង ចេញផ្សាយឯកសារច្បាប់៖

“ប្រមុខក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទរដ្ឋាភិបាល ត្រូវដឹកនាំដោយផ្ទាល់ និងផ្ដល់ថវិកាសមស្របសម្រាប់ការងារនេះ។ ទន្ទឹមនឹងនោះ បង្កើនវិន័យ ធានាវឌ្ឍនភាព និងគុណភាពក្នុងការកសាង និងចេញផ្សាយឯកសារច្បាប់តាមបទប្បញ្ញត្តិរបស់បក្ស រដ្ឋ និងច្បាប់។ នៅពេលកសាងច្បាប់ គឺយើងត្រូវយើងត្រូវធានាតម្រូវការ ពោលគឺទីមួយ ត្រូវរៀងចំជាច្បាប់នូវរាល់ទស្សនៈមាគ៌ារបស់បក្ស ទីពីរគឺត្រូវរួមចំណែកដោះស្រាយការលំបាកជាក់ស្តែង ទីបី គឺត្រូវឆ្លើយតបតាមតម្រូវការជាក់ស្តែង បញ្ហាចៃដន្យ និងបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ