នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ(JTTXVN)

(VOV)_នាថ្ងៃទី២៣ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត​ណាមបាន​ចាក់​ចេញពីរដ្ឋ ធានី ហាណូយ ទៅចូលរួមសន្និសីទកំពូលស្ដីពី​សន្តិសុខនុយគ្លេ​អ៊ែរ​ លើកទី៣ នៅហូឡង់  ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ មិនា។ នាយករដ្ឋ​មន្ត្រីវៀតណាមចូលរួមសន្និសីទលើក នេះដើម្បីបន្តអះអាងថា៖វៀតណាម​ជាសមាជិកមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួមវិភាគទានជាមួយសហគមន៍អន្តរជាតិកាត់បន្ថយគ្រោះអាសន្នអំពីសន្តិ
សុខ និងសុវត្ថិភាព​នុយគ្លេអ៊ែរ។ ទន្ទឹមនឹងនោះអះអាងជាមួយពិភពលោក នូវគោល
នយោ​បាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺប្រើប្រាស់ថាមពលនុយគ្លេអ៊ែរដើម្បី គោលដៅសន្តិភាព។

          បញ្ចប់ សន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ​ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងអញ្ជើញទៅ​បំពេញទស្សនកិច្ចជាផ្លូវ​ការគុយប៉ា ​ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ មិនា
 និង​នៅហៃទី នាថ្ងៃទី២៨ និងទី២៩ មិនា​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ