នាយករដ្ឋមន្ត្រីអង់គ្លេសដំណើរការកែទម្រង់គណៈរដ្ឋមន្រ្តី

(VOVWORLD) -នាថ្ងៃទី ១៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចាប់ផ្ដើមការកែទម្រង់គណៈរដ្ឋមន្រ្តីដោយការបណ្តេញចេញរដ្ឋមន្ត្រីទទួលបន្ទុកតំបន់ Ireland ខាងជើងលោក Julian Smith ទោះបីជាលោកមានគុណូបការៈដ៏ធំៗនៅក្នុងការបង្កើតឡើងវិញនូវរដ្ឋាភិបាលចែកអំណាចនៅក្នុងទឹកដីនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសដំណើរការកែទម្រង់គណៈរដ្ឋមន្រ្តី - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson (រូបថត៖ THX/TTXVN)

នេះគឺការកែទម្រង់លើកដំបូងដែលលោក Johnson បានធ្វើបន្ទាប់ពីជ័យជំនះក្នុងការបោះឆ្នោតសកលកាលពីខែធ្នូឆ្នាំ ២០១៩ និងបន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) –Brexit- កាលពីថ្ងៃទី ៣១ ខែមករា។ ជំនួសឲ្យការចាប់ផ្តើមភ្លាមៗបន្ទាប់ពីការបោះឆ្នោតសកលនៅចុងឆ្នាំ ២០១៩ លោក Johnson បានពន្យារពេលនៃការកែទម្រង់ដើម្បីធានាសម្រេចបានគោលដៅ Brexit នៅចុងខែមករាកន្លងទៅ។

ការសមេ្រចចិត្តបណ្តេញចេញលោក Julian Smith ត្រូវបានចាត់ទុកថា ជាហេតុការមិនបានដឹងមុន ពីព្រោះលោកនេះត្រូវបានគេវាយតម្លៃខ្ពស់បន្ទាប់ពីបានបញ្ចុះបញ្ចូលគណៈបក្សប្រឆាំងនៅ Ireland ខាងជើងដោយជោគជ័យដើម្បីគាំទ្រគំរូរដ្ឋាភិបាលចែកអំណាចនៅក្នុងតំបន់នេះកាលពីខែមុន បន្ទាប់ពី ៣ ឆ្នាំត្រូវបាក់រលំដោយសាររឿងអាស្រូវថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ