នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឲ្យកិច្ចព្រមព្រៀងដែលប្រជាជនរដ្ឋនៃប្រទេសនេះអាចយល់ព្រម

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May បានអំពាវនាវឲ្យសហ ភាពអឺរ៉ុប  (EU) នាំចេញកិច្ចព្រមព្រៀងមួយដែលលោកស្រីអាច «ការពារ» ឲ្យបាន ចំពោះមុខប្រជាប្រពលរដ្ឋនៃប្រទេសនេះ ក្នុងកាលៈទេសៈបណ្ដាការចរចារស្តីពីការដែលអង់គ្លេសនឹងចាកចេញពីប្លុកនេះឬហៅថា  Brexit កំពុងជាប់គាំងដោយការខ្វែងគំ និតអំពីការទូទាត់ចំនួនប្រាក់នៃការចាកចេញនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឲ្យកិច្ចព្រមព្រៀងដែលប្រជាជនរដ្ឋនៃប្រទេសនេះអាចយល់ព្រម - ảnh 1រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកបញ្ហា  Brexit លោក David Davis

(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May បានអំពាវនាវឲ្យសហ ភាពអឺរ៉ុប  (EU) នាំចេញកិច្ចព្រមព្រៀងមួយដែលលោកស្រីអាច «ការពារ» ឲ្យបាន ចំពោះមុខប្រជាប្រពលរដ្ឋនៃប្រទេសនេះ ក្នុងកាលៈទេសៈ បណ្ដាការចរចារស្តីពីការ ដែលអង់គ្លេសនឹងចាកចេញពីប្លុកនេះឬហៅថា  Brexit កំពុងជាប់គាំងដោយការខ្វែងគំ និតអំពីការទូទាត់ចំនួនប្រាក់នៃការចាកចេញនេះ។ ថ្លែងមតិនៅពិធីជប់លៀងមួយនា យប់ថ្ងៃទី ១៩ តុលា ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ក្រុមប្រឹក្សាអឺរ៉ុបរួមជាមួយអ្នកប្រ មុខប្រទេសជាសមាជិក EU ចំនួន ២៧ រូប នៅទីក្រុង  Brussels បែលហ្ស៊ីក នាយករដ្ឋមន្ត្រី May បានសង្កត់ធ្ងន់ទៅលើ «សំណូពរចាំបាច់និងច្បាស់លាស់» បច្ចុប្បន្នគឺ EU ត្រូវដោះស្រាយភាពទាល់ច្រកក្នុងការចរចារអំពី Brexit ហើយឆ្ពោះទៅ ការចរចារអំពីពាណិជ្ជកម្មរវាងភាគីទាំងពីរនាពេលខាងមុខ។ សេចក្តីប្រកាសនេះត្រូវ បាននាំចេញបន្ទាប់ពីបណ្ដាថ្នាក់ដឹកនាំ EU បានស្នើឲ្យនាយករដ្ឋមន្ត្រីអង់គ្លេសថា៖ លោកស្រីគប្បីនាំចេញកិច្ចសន្យាច្បាស់លាស់ថែមទៀតអំពីការទូទាត់ចំនួនប្រាក់អំពី Brexit ប្រសិនបើចង់ទទួលបានការបោះជំហានជាបន្តក្នុងការចរចារ។ នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចាត់ទុកថា៖ សញ្ញាវិជ្ជមានមួយ ចំនួនទទួលបានក្នុងការចរចារអំពី Brexit ព្រមទាំង ព្យាករណ៍សមត្ថភាពទទួលបាន ជំហានលេចធ្លោនាខែធ្នូខាងមុខ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ក៏ បានទទួលស្គាល់ថា៖អង់គ្លេសគប្បីសម្តែងទស្សនៈច្បាស់លាស់ថែមទៀតអំពីការទូទាត់ហិរញ្ញវត្ថុដោយ Brexit ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ