នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គនាយកនៃសាជីវកម្មថាមពលបរមាណូជាតិរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយលោក A.E. Likhachev អគ្គនាយកនៃសាជីវកម្មថាមពលបរមាណូជាតិ សហ ព័ន្ធរុស្ស៊ី (Rosatom) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីរុ លោក វ្ល៉ាឌីមៀ ពូទីន Vladirmir Putin)។ 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា វៀតណាមមិនទាន់មានគោលនយោបាយ វិលត្រឡប់ទៅរកការអភិវឌ្ឍថាមពលនុយក្លេអ៊ែរវិញទេ ប៉ុន្តែនឹងបន្តស្រាវជ្រាវ និងចាត់ទុកថាមពលនុយក្លេអ៊ែរជាដំណោះស្រាយសំខាន់ក្នុងការអនុវត្តការសន្យាបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ធានាសន្តិសុខថាមពល និងបម្រើការអភិវឌ្ឍរបស់ប្រទេសជាតិ។  នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នុយក្លេអ៊ែរ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ក្នុងគោលបំណងសន្តិភាព។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គនាយកនៃសាជីវកម្មថាមពលបរមាណូជាតិរុស្ស៊ី - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបលោក A.B.E. Likhachev អគ្គនាយកនៃសាជីវកម្មថាមពលបរមាណូជាតិសហព័ន្ធរុស្ស៊ី (Rosatom) - រូបថត៖ VGP/Nhat Bac

នាយករដ្ឋមន្ត្រីបានស្នើឱ្យរុស្ស៊ី និង Rosatom បន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុន ក្នុងការកសាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នុយក្លេអ៊ែរ និងសហការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ថាមពលខ្យល់។

រីឯខ្លួនវិញ អគ្គនាយក លោក A.E. Likhachev បានអះអាងថា រុស្ស៊ី និង Rosatom មានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមលើវិស័យដែលលោកនាយករដ្ឋមន្ត្រីលើកឡើង ជាពិសេសការស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ (រួមទាំងថាមពលបរមាណូ ឱសថនុយក្លេអ៊ែរ កម្មវិធីក្នុងការដឹកជញ្ជូន ... និងវិស័យផ្សេងៗទៀតដូចជា៖ អភិវឌ្ឍន៍ថាមពលខ្យល់; ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ គាំទ្រវៀតណាមក្នុងការបង្កើនសមត្ថភាព បណ្តុះបណ្តាលធនធានមនុស្ស និងជំរុញការធ្វើមូលដ្ឋានីយកម្មអតិបរមាក្នុងវិស័យទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ