នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម- UAE

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុត រក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ និងធានាលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ក្នុងប្រតិបត្តិការនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងយូរអង្វែង។ នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា វៀតណាមអាចធានាសន្តិសុខស្បៀងអាហារសម្រាប់ UAE តាមរយៈការផលិតនិងកែច្នៃកសិផលតាមការបញ្ជាទិញពីសហគ្រាស UAE។

នារសៀលថ្ងៃទី ២៨ ខែតុលា (ម៉ោងក្នុងស្រុក) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមការសន្ទនាធុរកិច្ចវៀតណាម - UAE។ ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា៖ សហគ្រាសនៃប្រទេសទាំងពីរត្រូវសកម្មដែមទៀតក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងជំរុញកម្លាំងចលករថ្មីសម្រាប់កំណើន ដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ក៏ដូចជាវិស័យដែលទើបលេចចេញដូចជា បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាពពក អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងឡាយជាដើម។

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម- UAE - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ  បានចូលរួមការសន្ទនាធុរកិច្ចនៅទីក្រុងឌូបៃ។ រូបថត៖ Vu Khuyen/VOV

នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមផ្តល់អាទិភាពលើការទាក់ទាញគម្រោងវិនិយោគក្នុងវិស័យដូចជា៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវនិងអភិវឌ្ឍ; សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចពេលរាត្រី; ផលិតកម្ម semiconductor ថាមពលថ្មី ថាមពលកកើតឡើងវិញ; ហិរញ្ញវត្ថុបៃតង ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang; ជីវបច្ចេកវិទ្យា, សុខាភិបាល; គ្រឿងអេឡិចត្រូនិច រថយន្តអគ្គិសនី; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម- UAE - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងមតិក្នុងការសន្ទនា។ រូបថត៖ Vu Khuyen/VOV

ដោយអំពាវនាវឲ្យអង្គភាពអាជីវកម្ម UAE វិនិយោគលើវិស័យទាំងនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុត រក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ និងធានាលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ក្នុងប្រតិបត្តិការនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងយូរអង្វែង។ នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា វៀតណាមអាចធានាសន្តិសុខស្បៀងអាហារសម្រាប់ UAE តាមរយៈការផលិតនិងកែច្នៃកសិផលតាមការបញ្ជាទិញពីសហគ្រាស UAE។

បន្ទាប់ពីកិច្ចសន្ទនា នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការចំនួន ១០ រវាងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ