នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបព្រះរាជបុត្រព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបព្រះរាជបុត្រព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបព្រះរាជបុត្រព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង (VNP)


        Vovworld-នារសៀលថ្ងៃទី១៣វិច្ឆិកានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
​លោក Nguyen Tan Dung បានអញ្ចើញទទួលជួបសន្ទនាព្រះរាជបុត្រនៃព្រះ
​រាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង Andrew ដែលកំពុងបំពេញទស្សន
​កិច្ច​នៅវៀតណាម។ នៅពិធីទទួលជួបសន្ទនានេះនាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung បានអះអាងថា វៀតណាមគោរពនិងចង់សហប្រតិបត្តិការជាក់ស្ដែង​និង
ប្រសិទ្ធិភាពជាមួយអង់គ្លេសលើវិស័យទាំងអស់ ពិសេសគឺអំពីសេដ្ឋកិច្ច​ពាណិជ្ជកម្ម​
វិនិយោគពីព្រោះនេះជាវិស័យដែលសក្ដានុភាពនៅទូលំទូលាយនិង​សម្បូរបែប។

        រីឯព្រះរាជបុត្រ Andrew បានឲ្យដឹងថា ដោយបទពិសោធន៍និងបណ្ដាញ​របស់
ខ្លួនក្នុងវិស័យជួយឧបត្ថម្ភបង្កើតអង្គភាពអាជីវកម្មនិងអភិវឌ្ឍន៍អង្គភាព​អាជីវកម្មតូច
និងមធ្យម លោកនឹងមានការសន្ទនាជាមួយស្ថាប័នមានសមត្ថកិច្ច​វៀតណាមនិង
សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរអំពីការផ្ដើមគំនិតក៏ដូចជាផែនការ
សកម្មភាពដើម្បីអនុវត្តការផ្ដើមគំនិតនេះនាឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ