នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី David Cameron

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី  David Cameron - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron

(VOV5) -  ទទួលសេចក្ដីអញ្ជើញពីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានអញ្ជើញមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០កក្កដាឆ្នាំ២០១៥។
នារសៀលថ្ងៃទី២៩កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Tan Dung បានអញ្ជើញធ្វើអធិបតីពិធីទទួល និងដំណើការចរចារជាមួយ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron។នេជាលើកដំបូងហើយក្នុង
ប្រវត្តិសាស្ត្រដែលនាយករដ្ឋមន្ត្រីអង់គ្លេសមកបំពេះ​ទស្សនកិច្ចនៅវៀតណាមចាប់
ពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣មក។ ​​

នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីទិសដៅធំៗ និងឯកភាពអំពី
វិធានការនានា ដើម្បីធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម
-អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងវិស័យវិនិយោគវិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល និងការពារជាតិ។ បន្ទាប់នោះ
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីអង់គ្លេស លោក
David Cameron បានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើបណ្ដាឯកសារសហប្រតិ
បត្តិការ​រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ