នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមានជំនួបទ្វេភាគីនានានៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន
(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ ដើម្បីពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។
នាថ្ងៃទី១១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាស៊ាន។
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha (រូបថត៖ VNA) |
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថាចាំបាច់ត្រូវ ខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងដំណើរការកិច្ចសហប្រតិបត្តិការ កសាងអនុតំបន់មេគង្គតភ្ជាប់ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងជំនួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Azhar Azizan Harun នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានពាំនាំការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញប្រធានសភាជាន់ទាបលោក Tan Sri Azhar Azizan Harun មកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានសភាជាន់ទាបម៉ាឡេស៊ី មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយមានបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ ដើម្បីពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ធានាខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញការនាំចេញកសិផល និងជលផល ស្បៀងអាហាររបស់វៀតណាម ទៅកាន់ទីផ្សារម៉ាឡេស៊ីផងដែរ៕