នាយករដ្ឋមន្រ្តីចេញសារាចរណែនាំឱ្យជំរុញការបង្ការនិងទប់ស្តាត់ការរីករាលដាលនៃ ជំងឺឆ្លង Covid-19

(VOVWORLD) -  នាថ្ងៃទី ២៥ ខែកុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសារាចរណែនាំស្តីពីការជំរុញការបង្ការនិងទប់ស្កាត់ការរាតត្បាត នៃជំងឺឆ្លង Covid-19 ក្នុងបរិបទដែលវីរុសនេះកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចព្យាករណ៍បាន នៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី អ៊ីរ៉ង់និង ប្រទេសមួយចំនួនទៀត។

នាយករដ្ឋមន្រ្តីចេញសារាចរណែនាំឱ្យជំរុញការបង្ការនិងទប់ស្តាត់ការរីករាលដាលនៃ ជំងឺឆ្លង Covid-19 - ảnh 1

សកម្មភាពត្រួតពិនិត្យសុខភាពនិងដាក់អោយនៅដាច់ដោយឡែកសម្រាប់មនុស្សមកពីតំបន់រីករាលដានត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង

សារាចរណែនាំនេះបានស្នើរអោយក្រសួងស្ថាប័ននានា និងគណៈកម្មាធិការប្រជាជននៃខេត្ត - ក្រុងចំណុះមជ្ឈិម បន្តជ្រួតជ្រាបយ៉ាងហ្មត់ចត់នូវស្មារតី “ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” ជាពិសេស បង្កើនការប្រុងប្រយ័ត្ននិងអនុវត្តយ៉ាងតឹងរឹងរាល់វិធានការបង្ការនិងទប់ស្កាត់នូវជំងឺឆ្លងដ៏កាចសាហាវនេះ។  ទន្ទឹមជាមួយគ្នានេះ ក្រសួងការបរទេស បានបន្តពិភាក្សាជាមួយភាគីចិនអំពីការដែល ពលរដ្ឋវៀតណាមមកពីបណ្តាទីក្រុងនិងខេត្តនានារបស់ចិនដែលកំពុងផ្ទុះមេរោគរាតត្បាត ត្រឹម តែឆ្លងចូលវៀតណាមបានតាមរយៈច្រកព្រំដែនអន្តរជាតិប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត សារាចរណែនាំក៏តម្រូវឲ្យក្រសួងការបរទេស ផ្អាកការចូលមកវៀតណាមសម្រាប់ប្រជាជនដែលធ្វើដំណើរមកពីឬឆ្លងកាត់តំបន់ដែលមានរោគរាតត្បាត។ ក្រៅពីនោះ អ្នកដែលឆ្លងដែនដោយគោល ដៅផ្លូវការ ក្នុងករណីពិសេស ត្រូវមានការប្រកាសវេជ្ជសាស្រ្តនិងដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃតាមការកំណត់។ ក្រសួងការពារជាតិចាំបាច់ត្រូវរៀបចំមូលដ្ឋានសម្ភារៈនិងទីកន្លែងស្នាក់នៅសម្រាប់អ្នកដែលត្រួវដាក់នៅដាច់ដោយឡែកខណៈចូលមកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ