នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាសកលវិទ្យាល័យជាតិអូស្ត្រាលីនិងជួបសំណេះសំណាលជាមួយអាណិកជន

(VOVWORLD) - ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅទស្សនានិងជួបប្រាស្រ័យជាមួយគ្រូបង្រៀននិងនិស្សិតនៃសកល វិទ្យាល័យជាតិអូស្ត្រាលី (ANU) ដែលស្ថិតក្នុងចំណោមសកលវិទ្យាល័យស្រាវជ្រាវល្អបំផុតទាំង១០លើពិភព លោក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាសកលវិទ្យាល័យជាតិអូស្ត្រាលីនិងជួបសំណេះសំណាលជាមួយអាណិកជន - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិចំពោះមុខគ្រូបង្រៀននិងនិស្សិតនៃសកលវិទ្យាល័យជាតិអូស្ត្រាលី


ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅទស្សនានិងជួបប្រាស្រ័យជាមួយគ្រូបង្រៀននិងនិស្សិតនៃសកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ដែលស្ថិតក្នុងចំណោមសកលវិទ្យាល័យស្រាវជ្រាវល្អបំផុតទាំង១០លើពិភពលោក។

        ស្ដីពីយថាទស្សន៍សហប្រតិបតិ្តការលើវិស័យអប់រំរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តីអះអាងថា៖

        “ខ្ញុំមានគោលបំណងថា សកលវិទ្យាល័យជាតិអូស្ត្រាលី បន្តបើកទូលាយការតភ្ជាប់ជាមួយមូលដ្ឋានអប់រំបណ្ដុះបណ្ដាលនៃវៀតណាម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បី ANU និងសកលវិទ្យាល័យផ្សេងៗរបស់អូស្ត្រាលីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយ វៀតណាម។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមនិងអូស្ត្រាលី នឹងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងដំណាក់កាល២០១៨-២០២៣ ដើម្បីនាំកិច្ចសហប្រតិបត្តិទ្វេភាគីកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ”។

        ក្រោយពីដំណើរទស្សនកិច្ចនៅ ANU នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទៅជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី។ លោកនាយករដ្ឋមន្រ្តីសម្ដែងគោលបំណងថា សហគមន៍ជនរួមជាតិវៀតណាមនៅអូស្ត្រាលីបន្តស្រឡាញ់ សាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ហើយរួមចិត្តឆ្ពោះទៅមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ