នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “រឿងព្រេងរបស់ផ្លូវរូបិយប័ណ្ណ”

(VOVworld) - នាយប់ថ្ងៃទី១៧ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ “រឿងព្រេង របស់ផ្លូវរូបិយប័ណ្ណ”។នេះគឺជាលើកដំបូងដែលប្រធានបទអំពី ផ្លូវរូបិយប័ណ្ណ ត្រូវបាន បង្កើតឡើងវិញតាមរយៈរឿងប្រវត្តិសាស្ត្រនានាស្ដីពីសកម្មភាពហិរញ្ញវត្ថុធនាគារក្នុង ដំណាក់កាលសង្គ្រាម។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “រឿងព្រេងរបស់ផ្លូវរូបិយប័ណ្ណ” - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ប្រគល់ផ្កាជូនអតីតថ្នាក់ដឹកនាំនៃផ្នែកធនាគារ (រូបថត៖VGP)

ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់និងកោតសរសើរ
រាល់ការរួមវិភាគទានរបស់ជំនាន់កម្មាភិបាលធនាគារទាំងឡាយក្នុងបុព្វហេតុតស៊ូ
ដណ្ដើមឯករាជ្យជាតិ ឯកភាពប្រទេសជាតិ ក៏ដូចជាក្នុងដំណើរការកសាងនិង
អភិវឌ្ឍន៍នា បច្ចុប្បន្ន។លោកបានជឿជាក់ថា នាពេលខាងមុខ សមូហភាព ថ្នាក់
ដឹកនាំ និងនិយោ ជិកទាំងឡាយនៃផ្នែកធនាគារនឹងខំប្រឹងប្រែងថែមទៀតដើម្បី
អភិវឌ្ឍន៍ប្រព័ន្ធធនាគារយ៉ាងលឿន លើគ្រប់វិស័យ និងប្រកបដោយប្រសិទ្ធភាព
 សុវត្ថិភាព ចីរភាព រួមចំណែក យ៉ាងសកម្មក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍និង
ការពារប្រទេសជាតិក្នុងដំណាក់កាលថ្មី ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ