នាយករដ្ឋមន្រ្តីស្នើធ្វើឲ្យបានល្អទាំង ៣ ជុំ នៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល COVID-19
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍របស់រដ្ឋាភិបាលស្តីពីការការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) |
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថា តំបន់សម្រាប់ដាក់នៅដាច់ដោយឡែក តែងតែមានការប្រាស្រ័យទាក់ទងគ្នារវាងអ្នកនៅដាច់ដោយឡែកមុននិងអ្នកនៅថ្មី នឹងបង្កភាពច្របូកច្របល់ក្នុងចំណោមមនុស្សវិជ្ជមាននិងអវិជ្ជមាន Sars-Cov-2 នៅកន្លែងតែមួយ។
អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យក្រសួងនិងស្ថាប័ននានា ឲ្យត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត៖ “ខ្ញុំគិតថាយើងត្រូវតែធ្វើឲ្យបានល្អទាំង ៣ ជុំ។ ទីមួយគឺ ត្រូវបន្តត្រួតពិនិត្យយ៉ាងតឹងរឹងនូវសកម្មភាពចូលនិងចេញក្នុងលក្ខណៈយ៉ាងខ្លាំងក្លា ក្នុងនោះមានទាំងផ្លូវគោក ផ្លូវអាកាស ផ្លូវទឹកនិងផ្លូវដែក ដោយមានវិធានការពិនិត្យសុខភាពយ៉ាងតឹងរឹង។ ទីពីរ គឺត្រូវបន្តការដាក់ឲ្យនៅដាច់ដោយឡែក ដោយអនុលោមទៅតាមបទប្បញ្ញត្តិ ទោះបីជាខាតបង់ថវិការច្រើនក៏ដោយ។ ទី ៣ ត្រូវតែមានវិធីនៅដាច់ដោយឡែកពិសេស នៅក្នុងផ្ទះឬតំបន់ដែលស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងនៃផ្នែកសុខាភិបាល កុំឲ្យមានការរាលដាលដល់សហគមន៍ឡើយ។ ខ្ញុំសូមក្រើនរំលឹកថា ដំណាក់កាលថ្មីនេះ លទ្ធភាពឆ្លងរាលដាលទៅសហគមន៍គឺខ្ពស់ណាស់ ហេតុដូច្នេះគួរតែមានវិធានការរឹងមាំ ដើម្បីការពារកុំអោយជំងឺរីករាលដាល”៕