នាយករដ្ឋមន្រ្តីឡាវអញ្ជើញទៅទស្សនាមណ្ឌលវិថីបុរាណ Hoi An

នាយករដ្ឋមន្រ្តីឡាវអញ្ជើញទៅទស្សនាមណ្ឌលវិថីបុរាណ Hoi An - ảnh 1
នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong និងឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc ទៅទស្សនាហាងប៉ាក់គំនូសិល្បៈ១នៅ Hoi An (រូបថត៖VGP)

(VOVworld) - បន្តដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១៣ កក្កដា
នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអញ្ជើញទៅទស្សនាមណ្ឌល
វិថីបុរាណ Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម។នៅទីនេះ លេខា
គណៈកម្មាធិការបក្សខេត្ត Quang Nam លោក Le Phuoc Thanh បាន ជូនរាយការណ៍
អំពីលទ្ធផលចងមេត្រីភាពរវាងខេត្ត Quang Nam ជាមួយខេត្ត Sekong របស់ឡាវ
ព្រមទាំងអះអាងថា ទំនាក់ទំនងដ៏ល្អប្រសើរ និងសកម្មភាពសហប្រតិបតិ្តការរវាង
ខេត្តទាំង២បានឈានចូលស៊ីជំរៅនិងនាំមកនូវប្រសិទ្ធិភាពជាក់ស្ដែង។រីឯនាយក
រដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានស្នើរឲ្យខេត្ត Quang Nam និងខេត្ត
Sekong បន្តរក្សារឹងមាំនូវកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ
សន្តិសុខ ការពារជាតិជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ