នាយករដ្ឋមន្រ្តីNguyen Tan Dung អញ្ចើញចូលរួមសន្និសិទ្ធជាន់ខ្ពស់មេគង្គ-ជប៉ុន
Thanh Chung -  
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung និងបណ្តា
ថ្នាក់ដឹកនាំចូលរួមសន្និសិទជាន់ខ្ពស់មេគង្គ-ជប៉ុន
(រូបថតៈ chinhphu,vn) |
(VOVworld)-នាព្រឹកថ្ងៃទី ២១មេសានៅវិមានទទួលភ្ញៀវរដ្ឋាភិបាលជប៉ុននៅទីក្រុង
តូក្យូ បានប្រព្រឹត្តទៅបណ្តាសម័យប្រជុំរបស់សន្និសិទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី
៤។ ថ្លែងមតិនៅសន្និសិទកាសែត នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung
បានអះអាងថា លទ្ធផលលេចធ្លោរបស់សន្និសិទលើកនេះ គឺការ អនុម័តយុទ្ធសាស្រ្ត តូក្យូជាមួយទិសសហប្រតិបត្តិការចំនួន៣។ នោះគឺ បង្កើនការតភ្ជាប់ក្នុងតំបន់មេគង្គ និងរវាងមេគង្គជាមួយបណ្តាប្រទេសនានា។ បណ្តាប្រទេសមេគង្គនិងជប៉ុន ក៏បានឯក ភាពជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ និងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិ
បត្តិការ សាធារណនិងឯកជន ក្នុងតំបន់។ បណ្តាប្រទេសក៏បានឯកភាព បង្កើន រាល់សកម្មភាពសហប្រតិបត្តិ ការជាក់ស្តែង ក្នុងការប្រើប្រាស់ អភិរក្ស និងគ្រប់គ្រង ប្រភពទឹកទន្លេមេគង្គ ដោយចីរភាព។នាយករដ្ឋមន្រ្តី Nguyen Tan Dung មាន
ប្រសាសន៌ថា៖
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ក្នុងសន្និសិទជាន់ខ្ពស់
មេគង្គ-ជប៉ុន(រូបថតៈchinhphu.vn) |
“វៀតណាមនឹងនាំចេញការផ្តើមគំនិតគំនិតអភិវឌ្ឍន៌ប្រព័ន្ធដឹកជញ្ចូនពហុ
បែប ដើម្បីរួមផ្សំនិងជួយឧបត្ថម្ភឲ្យការដឹកជញ្ចូនផ្លូវគោកនិងផ្លូវសមុទ្រ បង្ក
ភាពងាយស្រួលឲ្យទេសចរណ៌ ចរាចរទំនិញដោយមានការ កាត់បន្ថយ
ចំណាយនិងពេលវេលារួមចំណែកការពារបរិស្ថាន”។
លទ្ធផលលេចធ្លោ១ទៀត នៅសន្និសិទលើកនេះ គឺ នាយករដ្ឋមន្ត្រីជប៉ុន
Yoshihiko Noda បានអះអាងថា រដ្ឋាភិបាលជប៉ុននឹងលៃទុកប្រាក់៦រយពាន់លាន យ៉ែនជប៉ុនដើម្បីជួយឧបត្ថម្ភបណ្តាប្រទេសមេគង្គក្នុងដំណាក់កាល 2013-2015។
ទន្ទឹមនឹងនោះ លើកឡើងគំរោងការណ៌ចំនួន ៥៧ គំរោង ក្នុងនោះគំរោងការណ៌
២៦ គំរោងបានអនុវត្តនៅវៀតណាម។
សន្និសិទនេះ ក៏បានពិភាគ្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែល ភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះ ក៏និយាយដល់សារៈ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៌នៅ សមុទ្រខាងកើតផងដែរ៕
Thanh Chung